កំពត៖ បុរសចំណាស់ម្នាក់បានចងកធ្វើអត្តឃាតខ្លួនឯងនៅនិងមេដំបូលផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗគ្មានអ្នកជួយសង្គ្រោះទាន់ កាលពីវេលាម៉ោង១១•៣០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែមីនាឆ្នាំ២០១៦ ស្ថិតនៅភូមិដំណាក់ត្រយ៉ឹង ឃុំតាកែន ស្រុកឈូក ខណះបុរសចំណាស់រូបនេះទិញស្រា សផឹកអស់១ពាន់រៀលរួចស្រវ៉ឹងមានទំនាស់ជាមួយប្រពន្ឋហើយបានប្រើអំពើហឹង្សាវាយប្រពន្ឋនិងខ្នងពូថៅបណ្តាលឲ្យរងរបួសធ្ងន់។លោក អ៊ូ ហាននាយរងប៉ុស្តិ៍រដ្ឋបាលឃុំតាកែនបានឲ្យដឹងថាៈ បុរសចំណាស់ដែលប្រើអំពើហឹង្សាលើប្រពន្ឋនិងអ្នកទៅជួយឃាត់ឲ្យរងរបួសចំនួន៤នាក់ហើយឡើងទៅចងកសម្លាប់ខ្លួននេះមានឈ្មោះភោគ រុន ភេទប្រុស អាយុ៦២ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ។
លោកនាយរងប៉ុស្តិ៍បានឲ្យដឹងទៀតថាៈ មុនពេលកើតហេតុបុរសរូបនេះបានទៅទិញស្រា ស ចំនួន១ពាន់រៀលផឹកម្នាក់ឯងលុះពេលស្រវ៉ឹងស្រាក៍មានការឈ្លោះប្រកែកជាមួយប្រពន្ឋ ពេលនោះបានវាយប្រពន្ឋមួយខ្នងពូថៅបែកក្បាលពេលឃើញហេតុការដូច្នេះក្មួយប្រុសម្នាក់ដែលផ្ទះក្បែរគ្នារត់ទៅឃាត់ក៍ត្រូវបុរសនោះវាយនិងខ្នងពូថៅឲ្យរបួសក្បាល២កន្លែងទៀត ក្រោយមកកូនស្រីបង្កើតរត់មកជួយឃាត់ក៍ត្រូវបុរសនោះវាយនិងខ្នងពូថៅទៀតប៉ុន្តែត្រូវនឹងដងពូថៅរបួសស្រាល។លោកនាយរងប៉ុស្តិ៍បន្តទៀតថាៈ បន្ទាប់ពីវាយអ្នកទៅឃាត់ឲ្យរងរបួសអស់៣នាក់ហើយក៍ដើរសំដៅទៅផ្ទះបងថ្លៃប្រុសនៅខាងក្រោយផ្ទះខ្លួនចម្ងាយប្រហែលជា៥០ម៉ែត្រ ពេលទៅដល់ផ្ទះបងថ្លៃក៍ត្រូវបងថ្លៃស្តីបន្ទោសថាម៉េចបានបអូនឯងធ្វើអីចឹងក៍ត្រូវបុរសរូបនេះវាយបីខ្នងពូថៅបណ្តាលឲ្យបែកក្បាលហូរឈាមកក្លាក់ ហើយត្រូវបានក្រុមគ្រួសារនិងអ្នកស្រុកជួយយកអ្នករបួសទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ជាមួយគ្នានោះបុរសរូបនេះក៍បាដើរមកផ្ទះវិញចូលសម្ងំក្នុងផ្ទះដោយគ្មានអ្នកណាហ៊ានដើរតាមឡើយ។
លោកនាយរងប៉ុស្តិ៍បន្ថែមទៀតថាៈ ក្រោយពីបុរសរូបនោះចូលទៅក្នុងផ្ទះយូរមិនឃើញចេញ មានស្ត្រីចំណាស់ដែលនៅក្បែរគ្នាហើយធ្លាប់អប់រំបុរសរូបនោះដែលឈ្លោះគ្នានិងប្រពន្ឋកន្លងមកស្តាប់ គាត់បានតាមមកមើល មុនដំបូងស្ត្រីចំណាស់រូបនោះដើរក្រឡឹងជុំវិញផ្ទះ ដោយហៅឈ្មោះបុរសរូបនោះតិចៗ អត់មានឮសូរឆ្លើយក៍លួចមើលតាមប្រ
ហោងជញ្ជាំងផ្ទះឃើញជើង ពេលនោះស្ត្រីរូបនោះក៍បានស្រែកហៅខ្លាំងៗអត់ឮឆ្លើយទៀតក៍ហែកជញ្ជាំងមើលស្រាប់តែឃើញបុរសរូបនេះចងកដោយខ្សែនីឡុងថៃភ្ជាប់និងប្រមេដំបូលផ្ទះស្លាប់បាត់ទៅហើយក៍ស្រែកហៅអ្នកជិតខាងរួចផ្អើលឆោឡោរឡើងតែម្តង។ ពេលនោះក៍បានរាយការមកសមត្ថកិច្ចឲ្យចុះទៅពិនិត្យហេតុកានិងសាកសព។ សមត្ថកិច្ចដែលចុះទៅពិនិត្យហេតុការបានសន្និដ្ឋានថាបុរសរូបនេះពិតជាចងក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ដោយសារតែបុរសរូបនេះដឹងខ្លួនថាៈខ្លួនបានប្រើអំពើហឹង្សាឲ្យមានរបួសជាច្រើននាក់ មិនអាចគេចផុតពីការទទួលទោសតាមច្បាប់ទើបសំរេចចិត្តចងកធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងដើម្បីបញ្ចប់រឿងក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចក៍បានប្រគល់សពដល់ក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


































