VIDEO បុរស​កម្មករសំណង់​ម្នាក់ បាន​ខ្យល់គ​ដួល​ស្លាប់ នៅក្បែរ​ការដ្ឋាន​វាយ​កូន​ហ្គោល​បឹងកក​

0

​ភ្នំពេញ​៖ បុរស​ម្នាក់ បាន​ខ្យល់គ​ដួល​ស្លាប់ នៅក្បែរ​ការដ្ឋាន​សំណង់​វាយ​កូន​ហ្គោល បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ស្ថិតក្នុង​ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សុខ មឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ និង​មាន​ស្រុកកំណើត​នៅ​ឃុំ​កោះ​អណ្តើក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ការដ្ឋាន​កន្លែងកើតហេតុ​។
បើតាម​ប្រភព​ពត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​ការដ្ឋាន​ខាងលើ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​យាម​នៅ​ការដ្ឋាន​ដូច​សព​មួយដង ហើយ​នៅវេលា​ម៉ោង​កើតហេតុ​រូបគាត់​ដើរមក​បត់ជើងតូច​នៅ​ខាងក្រោយ ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ដួល ហើយក៏​ស្រែក​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ផងដែរ​។​ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​គឺ​នៅលើ​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​នោះទេ ដោយ​សន្និដ្ឋានថា​បុរស​ខាងលើ​ស្លាប់​ដោយសារ​ខ្យល់គ​។
ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​យក​សព ដែលជា​ជនរងគ្រោះ​យកទៅ​តម្កល់ទុក​នៅ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​អោយមក​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយ​៖​ជី​ម ភា​រ៉ា​