ខេត្តរតនគិរី មន្ត្រីយោធាម្នាក់ឈ្មោះស៊ីនឿនបំរើការងារនៅអង្គភាពការិយាល័យទី២(ដឺបេ)នៃបញ្ជាការដ្ឋានកងទ័ពជើងគោកប្រចាំការខេត្តរតនគិរីម្នាក់បានប្រមាតបាញ់សំលាប់អ្នកកាសែតបេីហ៊ានចុះផ្សាយមិនត្រឹមត្រូវខណៈដែលកំលាំងរដ្ឋបាលព្រៃឈេីចុះបង្រាបនិងធ្វេីការរឹបអូសបានឈើប្រណិតជាច្រើនដុំដែលស្តុកទុកក្នុងផ្ទះនៅចំណុចភូមិបានហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃខេត្តរតនគិរី ។លោកជាកុណារ៉ានាយផ្នែករដ្ឋបាលព្រៃឈេីបានបញ្ជាក់តាមទូរសព្ទ័នៅល្ងាចថ្ងៃទី០៦ខែមិនាឆ្នាំ២០១៦ថាការបង្ក្រាបឈេីក្រញូងនៅផ្ទះលោកសុីនឿននោះបានរិបអូសយកមករក្សារទុកនៅបរិវេណផ្នែកយូថ្ងៃមកហេីយ។
ប្រជាពលរដ្ឋដែលមានទីលំនៅក្បែនោះប្រាប់ឲ្យដឹងថាឈ្មោះស៊ីនឿននេះពីមុនមិនដែលចូលបំរើកងទ័ពនោះទេមុខរបរបស់គាត់គឺរកស៊ីឈើជាយូរយារណាស់មកហើយស្រាប់តែយកលុយមកពីការកសុីបទល្មេីសព្រៃឈេីទៅទិញស័ក្តិមកពាក់លើស្មាបង្អួតអ្នកភូមិតែប៉ុណ្ណោះ។ជាងនេះទៅទៀតមន្ត្រីយោធារូបនេះកន្លងមកបាននាំឈ្មួញវៀតណាមទៅទិញឈើប្រណិតដល់ក្នុងព្រៃតែម្តងដោយមិនកោតញញេីតសមត្ថកិច្ចនៅក្នងមូលដ្ឋាននោះឡើយ។\គេកំពុងតែឆ្ងល់ថាគ្រាន់តែអ្នករកស៊ីឈើសោះពោលគឺមិនបានចូលបំរើកងទ័ពអ្វីបន្តិចសោះគ្មានគុណបំណាច់ចំពោះជាតិស្រាប់តែយកលុយទិញស័ក្តិ៣មកពាក់លើស្មាយ៉ាងសង្ហារមិនដឹងថ្នាក់លើខាងណាជាអ្នកបំពាក់អោយនោះទេ។
តើរដ្ឋត្រូវចំណាយប្រាក់បៀវត្សក្នុងមួយខែៗរាប់ម៉ឺនរៀលបើកអោយមន្ត្រីយោធាឈ្មោះស៊ី នឿន នោះឬទេ?ដោយមិនដែលមានវត្តមានក្នុងអង្គភាពធ្វើការបំរើជាតិមាតុភូមិនិងប្រជាពលរដ្ឋនោះ។មន្ត្រីយោធាទំនេីងរូបនោះបានប្រាប់យ៉ាងខ្លីតាមទូរស័ព្ទថាប្រសិនបើអ្នកសារពត៌មានហ៊ានចុះផ្សព្វផ្សាយឈ្មោះរបស់គាត់គឺគាត់និយាយថាបាញ់ចោលតែម្តង៕ យក្ស ឡោម



































