វេទិកាសាធារណៈ​ស្តីពី​ការអនុវត្តន៍​កម្មវិធី​នយោបាយ​និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៣​នៅ​ឃុំ​សំបួរ​ស្រុក​ក្រឡាញ់​

0


​ខេត្តសៀមរាប នៅ​ថ្ងៃទី​៧​ខែ​មិនា​ឆ្នាំ​២០១៦ លោក ជា​ច​ន្ទ័​បរិបូណ៌​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​នៃ​អង្គភាព​មន្ទីរ​ពាក់​ព​ន្ឋ័​ក្នុង​ខេត្ត​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​និង​បានការ​អញ្ជើញ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មក​ពិ​ភូមិ​ទាំង​៨​ក្នុង​ឃុំ​សំបួរ​សរុប​ជាង​៣០០​នាក់​។​នេះ​ជា​លើក​ទី​១​សម្រាប់​ឆ្នាំ​២០១៦​ដែល​វេទិកា​នេះ​ធ្វើឡើង​​ដើម្បី​ស្តាប់​មតិយោបល់​សំណូមពរ​និង​ដោះស្រាយ​បញ្ហា​ការលំបាក​ក៍​ដូចជា​ក្តីកង្វល់​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ចំពោះ​ផលប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​និង​ជាពិសេស​ដើម្បី​ត្រួតពិនិត្យ​លើ​ការអនុវត្តន៍​កម្មវិធី​គោលនយោបាយ​​និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​សម្រាប់​គោលដៅ​ស្រុក​នេះ​ថា​តើ​ការអនុវត្ត​កន្លងមក​សម្រេចបាន​អ្វីខ្លះ​និង​នៅ​ខ្វះខាត​ចំណុច​អ្វីខ្លះ​ត្រូវ​កែសម្រួល​ដែល​ត្រូវ​រួមគ្នា​បំពេញបន្ថែម​។20160307_084937 លោក ជា​ច​ន្ទ័​បរិបូរ​ណ៌​បាន​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​លើក​ពី​បញ្ហា​កង្វល់​កត្តា​ប្រឈម​និង​លើក​ជា​សំណួរ​សួរ​ចំៗ​ទៅកាន់​ប្រជាពលរដ្ឋ​អំពី​សកម្មភាព​ការងារ របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​បំពេញ​តួនាទី​ការងារ​ពាក់​ព​ន្ឋ័​ទៅនឹង​សេវាសាធារណៈ​របស់​ឃុំ​នោះ​និង​សំណូមពរ​ផ្សេងៗ​។​ពុំមាន​ប្រជាពលរដ្ឋ​ណា​លើក​ជា​សំណួរ​បង្ហាញ​ពី​បញ្ហា​ឬ​ក្តីកង្វល់​អ្វី​ឡើយ ផ្ទុយទៅវិញ​បាន​កោតសរសើរ​លោក​មេ​ឃុំ​សំបួរ​ថា​បាន​បំពេញការងារ​សេវាសាធារណៈ​ជូន​ពួកគាត់​បាន​ដោយ​រលូន​និង​ប្រកបដោយ​តម្លាភាព​។​ថ្វីត្បិតតែ​គ្មាន​សំណួរ​តែ​ពួកគាត់​បាន​លើក​ជា​សំណូមពរ​មួយចំនួន​ដូចជា​សំណូមពរ​សុំ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១៥០​ម៉ែត្រ​នៅក្រោយ​សាលារៀន​អំពិល សុំ​កសាង​ផ្លូវ​ប្រ​ថែ​ង​៣៥០០​ម​.​នៅ​ភូមិ​ឱ​ម៉ា​ល់​សុំ​កែសម្រួល​ការធ្វើ​ស្ពាន​ក្នុង ភូមិ​ដំណាក់​ខ្ចាស់​ដោយ​ពួកគាត់​ខ្លាច​ទូក​ចូល​មិន​រួច​ព្រោះ​អ្នកភូមិ​ស្ទើរតែ​១០០%​ប្រើប្រាស់​ទូក​នៅ​រដូវវស្សា​និង​តំណាង​20160307_084912គណៈកម្មការ​វត្ត​ព្រះ​ពុ​ទ្ឋ​អណ្តែត​រង្សី​ហៅ​វត្ត​ដំណាក់​ខ្ចាស់​បាន​សុំ​ជួយ​កសាង​បង្ហើយ​សា​បាលី​និង​គរុភណ្ឌ​មួយចំនួន​ក្នុង​វត្ត​។​ពាក់​ព​ន្ឋ័​បញ្ហា​នេះ លោក​មេឃុំ​បាន​អះអាងថា​៖​ស្ពាន​ក្នុងភូមិ​ដំណាក់​ខ្ចាស់​ជា​គម្រោង​របស់​មូលនិធិ​ឃុំ​ឆ្នាំ​២០១៥​មាន​កំពស់​២.៥០​ម​.​ទទឹង​៤​ម​.​ដោយ​ឃុំ​បានជ្រើសរើស​យក​គម្រោង​ក្រោម​ការសិក្សា​និង​ឯកភាព​ទៅតាម​លក្ខណៈ​បច្ចេកទេស​ពុំមាន​សសរ​កណ្តាល​ទេ ដែល​ទូច​តូចៗ​អាចធ្វើ​ចរាចរណ៍​ទៅមក​បាន​។ ក្រោយពី​ស្តាប់​ការពន្យល់​បកស្រាយ​រួចមក​ប្រជាពលរដ្ឋ​បាន​យល់ព្រម​និង​ឯកភាព​ពុំមាន​ភាព​ថ្នាំងថ្នាក់​អ្វី​ឡើយ​។​ដោយ​ពិត​ទៅ​គម្រោង​ធ្វើ​ស្ពាន​ទោះ​តូចធំ​ក្តី​គេ​ត្រូវការ​ពេលវេលា​សិក្សា​ដើម្បី​កំណត់​និង​បញ្ចៀស​បាន​ពី​ផលប៉ះពាល់​និង​បញ្ហា​ប្រឈម​ជាយថាហេតុ​។​ការសុំ​ចាក់​គ្រួស​ក្រហម​លើផ្លូវ​ដែលមាន​ស្រាប់​ប្រវែង​៣៥០០​ម​.​មេឃុំ​ថា​៖​ផ្លូវ​នោះ​ជា​គម្រោង​មូលនិធិ​ឃុំ​កាលពី​ឆ្នាំ​២០១៣.២០១៤​ជា​ផ្លូវ​ដីស បានបញ្ចប់​ហើយ ការដែល​ចង់បាន​ពី​ដីស​ទៅ​ដីក្រហម​មិនទាន់​បានទេ​ដោយសារ​មូល​និ​ធី​របស់​ឃុំ​មានកំណត់​។​ប៉​ន្តែ​អាជ្ញាធរ​ឃុំ​និង​កត់​ទុក​ក្នុង​បញ្ជី​ផែនការ​សម្រាប់​លើក​គម្រោង​ស្នើសុំ​នៅ​ឆ្នាំក្រោយ​ទៀត​។​មានប្រសាសន៍​បូកសរុប​ល​ទ្ឋ​ផល​វេទិកាសាធារណៈ​នាឱកាស​នោះ លោក ជា ច​ន្ទ័​បរិបូរ​ណ៌​បាន​ជម្រុញ​ដល់​មន្ត្រី​ពាក់​ព​ន្ឋ័​បន្ត​សហការ​និង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ឆ្លើយតប​ទៅតាម​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ​តាមរយៈ​ការជួយ​សហការគ្នា​ទៅវិញទៅមក​រវាង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ជាពិសេស​មេភូមិ​គ្រប់​ភូមិ​ត្រូវ​ស្រង់​និង​ក្តាប់​ឱ្យបាន​អ្វី​ជា​សំណូមពរ​និង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​ដើម្បី​បញ្ជូនទៅ​ឃុំៗ​ចុះ​ក្នុង​បញ្ជី​ក្នុង​គម្រោង​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​ហើយ​អាជ្ញាធរ​ឃុំ​ក៍​ត្រូវ​បង្ហាញ​ឱ្យ​ច្បាស់​ពី​គម្រោង​ដែល​អាជ្ញាធរ​ឃុំ​គ្រោង​នឹង​អនុវត្ត​ជា​បន្ត​ក្នុង​កញ្ចប់​ថវិកា​មូ​និ​ធិ​ប្រចាំឆ្នាំ​របស់​ឃុំ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ពួកគាត់ បាន​យល់​និង​បានដឹង​។ ។ លោក មានប្រសាសន៍ថា​៖​វេទិកា​នេះ​ជា​យន្តការ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ដែល​ទាមទារ​ឱ្យ​យើង​ធ្វើការ​រួមគ្នា​ដោយ​មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ​ពណ៌​សម្បុរ​អ្វី​ឡើយ​។​ឯកឧត្តម​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅទីនេះ​នៅពេល​ទទួលបាន​ស​មិ​ទ្ឋ​ផល​ហើយ​សូមមេត្តា​ជួយ​ថែទាំ​ទុកដូចជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ថ្វី​ត្បិត​ស​មិ​ទ្ឋ​ផល​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ័​ក្នុង​មូលដ្ឋាន​ជា​សម្បត្តិ​សាធារណៈ​តែ​ក៍​ជា​ទ្រព្យសម្បត្តិ​របស់​យើង​ទាំ​អស់​គ្នា​ដែរ​។​ចំណុច​ដែល​សេសសល់​ក្រុមការងារ​នឹង​យកទៅ​សិក្សា​និង​រៀបចំ​និង​ពិនិត្យមើល​ឡើងវិញ​តាម​ហេតុផល​ដែល​អាច​ដោះស្រាយបាន​៕​ដោយ​គឿន​វេត​