​ទាហាន​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ង ដោយ​ជិះ​ម៉ូតូ បញ្ចា​សទិស​គ្នា បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹក កូនឈើ​

0

​ឧ​ត្ត​រ​មានជ័យ​៖.​កាលពី​វេលា​ម៉ោង​១៦​និង​៤៥​នាទី ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៦ បុរស​ម្នាក់​ជា​ទាហាន ត្រូវ​រងរបួស​យ៉ាងធ្ងន់ធ្ង​ដោយសារ​ជិះ ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ ដឹក​កូនឈើ​បើកប​ញ្ខា​សទិស​គ្នា នៅ​ចំណុច​លើផ្លូវ​ជាតិ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​វេ​ង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា អ្នកបើក​គោយន្ត​កន្ត្រៃ​ឈ្មោះ អាំង រឹត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អ្នករួមដំណើរ​ជិះ​ជាមួយ​ឈ្មោះ​ហាំង រេ​ត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។IMG_1592​រីឯ​អ្នករងរបួស​មានឈ្មោះ​ពេជ្រ វិទូ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ស្រុកកំណើត ភូមិ​ប្រសព្វ​លក្ខណ៍ ឃុំ​បាទី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បច្ចុប្បន្ន​រស់នៅ​ភូមិ​គោក​សង្កើច ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​រងរបួស​ជើង​ខាងឆ្វេង យ៉ាងធ្ងន់ធ្ង មុខរបរ​ជា​ទាហាន​កងរថក្រោះ និង​ម៉ូតូ​ខូចខាត​ផ្នែក​ខាងមុខ​។​ឯ​ចំណែក​គោយន្ត​កន្ត្រៃ បណ្តាល​ឲ្យ​ដាច់​កង​ខាងឆ្វេង​។​សមត្ថកិច្ច បាន​បន្តទៀតថា នៅពេល​បច្ចុប្បន្ន ម៉ូតូ​និង​គោយន្ត ត្រូវបាន​កម្លាំង​ជំនាញ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕IMG_1594 IMG_1593 IMG_1592