ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ នៅក្នុងភូមិរំដួលជើងភ្នំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណី ហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ង(បែកក្បាល)ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះជាប្រពន្ធ មានឈ្មោះពុធ ឡាច ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិរំដួលជើងភ្នំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជនបង្ករជាប្តីមានឈ្មោះ ឌិត ភឿក ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិ សង្កាត់កើតហេតុខាងលើ។សមត្ថកិច្ច បានបន្តទៀតថា ករណីនេះ ក្រោយពេលបានទទួល ពត៍មានភ្លាមៗ លោកអធិការនគរបាលក្រុង បានចាត់កម្លាំងបុស្តិ៍រដ្ឋបាលកូនក្រៀល ចុះទៅដល់កន្លែងកើតហេតុ ឈានដល់ការឃាត់ខ្លួនជនបង្ករនាំមក កាន់អធិការដ្ឋានក្រុងសំរោង ដើម្បីកសាងសំណុំរឿងទៅ តាមនិតិវិធីច្បាប់៕




































