ភ្នំពេញ៖នាព្រឹក ថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០១៦នេះ គឺជាថ្ងៃបុណ្យខួបសិទ្ធនារី លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដែលទើបប្រកាសតែងតាំងថ្មីៗនេះបានដឹកនាំកម្លាំងយុវជនខណ្ឌនិងសង្កាត់ឫស្សីកែវសហការនិងក្រុមសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តសម្ដេចតេជោ រួមនិងសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ក)បានចុះសួរសុខទុកពិនិត្យជំងឺនិងផ្ដល់ការណែនាំឲ្យប្រជាពលរដ្ឋចេះថែទាំសុខភាពដោយរស់នៅស្អាត ហូបស្អាត ព្រមទាំងផ្ដល់ថ្នាំបង្ការជុំងឺរាករុះផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទប់ជួលចំនួន៣០០បន្ទប់ក្នុងសង្កាត់ឫស្សីកែវផងដែរ ។
អភិបាលខណ្ឌឫស្សីកែវថ្មី លោក ជា ពិសី បានមានប្រសាសណែនាំយ៉ាងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋតាមលំនៅដ្ឋានបន្ទប់ជួលនីមួយៗដោយឲ្យប្រជាពលរដ្ឋត្រូវរាយការណ៍មកអាជ្ញាធរសង្កាត់ភ្លាមដែលមានលោក មូល វិរៈ ជាចៅសង្កាត់ឫស្សីកែវ ប្រសិនបើបងប្អូនជួប បញ្ហាឫជំងឺឈឺថ្កាត់ផ្សេងដែលមិនអាចដោះស្រាយបាន ដោយសំខាន់បងប្អូនត្រូវចេះថែទាំសុខភាពក្នុងការរស់នៅស្អាត និងហូបស្អាត ដើម្បីជាសវាងឆ្លងជំងឺដង្កាត់ផ្សេងៗ
រាករុះជាដើម”ព្រោះទុកលំបាករបស់ប្រជាពលរដ្ឋគឺជាទុកលំបាករបស់អាជ្ញាធរថ្នាក់មូលដ្ឋាន” “ក៍ដូចជាទុកលំបាករបស់ថ្នាក់ដឹកនាំកំពូល” ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំង២ តែងតែគិតគូរាល់ទុកលំបាករបស់ប្រជាពលរដ្ឋជានិច្ចជាកាល ។
ជាមួយគ្នានោះ ដោយមានការចង្អុលបង្ហាញដ៍យកចិតទុក
ដាក់បំផុតពីលោកបណ្ឌិត ហ៊ុន ម៉ណែត ប្រធានសុខាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានអនុញ្ញាតឲ្យលោកវិជ្ជបណ្ឌិត ស៉ិម សូយេង ជាតំណាង ដឹកនាំក្រុមយុវជនប្រមាណជា២០នាក់សហការនិងក្រុមយុវជន(ស ស យ ក)របស់សាលាសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានលើកឡើងថា នេះជាលើកទី១ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោនិងសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ក)រួមសហការនិងអាជ្ញាធរថ្នាក់មូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចុះជួយពិនិត្យជំងឺនិងផ្ដល់ថ្នាំ ព្រមទាំងចែកជូន ម៊ី ក្នុងម្នាក់៤កញ្ចប់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានតាមបន្ទប់ជួលនីមួយៗផងដែរ ។ក្នុងឱកាសនោះដែរលោក វិជ្ជៈបណ្ឌិត ស៉ិម សូយេង បានពាំនាំនូវគំនិតផ្ដួចផ្ដើមរបស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសុខាភិបាលសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តសម្ដេចតេជោ ថាបច្ចុប្បន្នសមាគមបាននិងកំពុងខិតខំប្រឹងប្រែងពង្រីកបន្ថែមលើវិសាលភាពឲ្យកាន់តែទូលាយក្នុងការចុះពិនិត្យជុំងឺជូនបងប្អូនប្រជាពលរដ្ឋតាមបណ្ដារខណ្ឌនូវទូទាំងរាជធានីភ្នំពេញផងដែរ ៕ហាស់ កំសាន្ដ



































