អាងទឹកអភិរក្សចុងសារាយជំនួយរបស់អូស្ត្រាលីត្រូវបានឈ្មួញឃុបឃិតគ្នាជាមួយសហគមន៍ច្រកសារាយលក់

0

 ​កំពង់ធំៈគ្រឿងចក្របានធ្វើសកម្មភាពឈូសឆាយដី ក្នុងអាងទឹកចុងសារាយ ដែលជាអាងទឹកបង្កើតមកសម្រាប់ផ្តត់ផ្គងទឹក ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលបានអាស្រ័យផលទឹក ធ្វើស្រែប្រាំង ក្រោមការ ជំនួយរបស់អង្គការកាហ្វាក របស់ប្រទេសអូស្រ្តាលីតាមរយះធនធានទឹក ដែលបានបង្កើតមកកាលពីឆ្នាំ ២០០៦ ខណៈនេះត្រូវឈ្មួញឃុបឃិតគ្នា យកគ្រឿងចក្រមកឈូសឆាយដីក្នុងអាងទឹក។សកម្មភាពការឈូសឆាយដីក្នុងអាងអាំងម៉ុងទ៉ែររបស់រដ្ឋ ត្រូវបានឈ្មួញឈូសឆាយដីក្នុងអាង នៅព្រឹកថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៦ ដែលត្រូវបានគេស្គាល់ថា ឧត្តមសេនីយ៍ទោ ឈា សុខុម រស់នៅភូមិ រពាក់ពេន ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននាំគ្រឿងចក្រមកឈូសឆាយដីក្នុងអាងទឹក ដែលជាអាងទឹកសម្រាប់ ប្រើ ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ។photo_2016-04-07_13-38-53
លោក ឧត្តមសេនីយ៍ទោ ឈា សុខុម បានអះអាងថា មូលហេតុដែលនាំគ្រឿងចក្រមក ភ្ជួរនៅក្នុងអាងទឹក ចុងសារាយនេះ គឺលោកបានជួលដីពីសហគមន៍ច្រកសារាយ ដើម្បីយកទឹក ហើយនឹងសាកល្បងធ្វើស្រែក្នុងអាងលើកទី១ តែបើសិន ជាមិនទទួលបានផល និងប្រគល់អោយសហគមន៍វិញ ក្នុងនោះលោកបានបញ្ជាក់ថា ពុំបាន ទិញដូរអ្វីទេ ។
លោក ជាតិ ស៊ីវត្ថា អតីតប្រធានធនធានទឹក ខេត្តកំពង់ធំ បានអះអាងថា អាងទឹកនេះ បានធ្វើឡើងក្នុងឆ្នាំ ២០០៦ ក្រោមការឧបត្ថម្ភរបស់អង្គការកាហ្វាក ប្រទេសអូស្រ្តាលី ហើយអាងទឹកនេះទុកសម្រាប់ប្រើប្រាស់ ទឹកក្នុងសហគមន៍ និងមិនអនុញ្ញាតិឲ្យបុគ្គលណា ជួល លក់ ដូរ និងអាស្រ័យផលក្នុងអាងទឹកជាដាច់ខាត ព្រោះជាអាងជាប់អាំងម៉ុងទ៉ែររបស់រដ្ឋ។photo_2016-04-07_13-38-49
លោក ម៉ម វិទ្ធី ហៅ ឆិល ប្រធានសហគមន៍ ច្រកសារាយ បានឲ្យដឹងថា អាងទឹកចុងសារាយនេះ មិនបានលក់ ឬជួលនោះទេ គឺបានឲ្យលោក ឈា សុខុម ធ្វើស្រែក្នុងអាងទឹកនេះ លុះនៅពេលដែលទទួលបានផល គឺផល គឺផលទាំងនោះត្រូវយកមកបែងចែកគ្នា ។តែទោះជាលោក ការឆ្លើយបំភ្លឺពីលោក ម៉ម វិទ្ធី ហៅ ឆិល ប្រធានសហគមន៍ អះអាងថា មិនបានជួល ឬលក់ នោះ ក៏លោក លោក ឈា សុខុម បានប្រាប់អ្នកសារព័ត៌មានថា លោកបានជួលពីលោក ម៉ម វិទ្ធី ហៅ ឆិល ប្រធានសហគមន៍។photo_2016-04-07_13-38-44
យោងប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា អាងទឹកចុងសារាយ៍ ត្រូវបានគេលួចលក់បាត់ទៅហើយ ដោយបានលក់ក្នុងមួយហិចតា ជាង៣០០ដុល្លា ទើបបានធ្វើឲ្យមានការ រិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែល សុំមិនអោយបញ្ជេញឈ្មោះ សុំឲ្យឯកឧត្តម អភិបាលខេត្តកំពង់ធំ ជួយមានវិធានការទប់ស្កាត់។
លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ បានបញ្ជាក់ថា ករណីលក់ ឬជួល អាងទឹកនេះ លោកពុំទាន់បានទទួលព័ត៌មាននោះទេ ប៉ុន្តែអាងទឹកមិនអាចលក់ដូរ ឬជួល និងប្រគល់សិទ្ធផ្ទេរសិទ្ធ ឲ្យបុគ្គលណានោះទេ។
ដោយ ប៊ុន រដ្ឋា