​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​រំលឹក​ឲ្យ​បុរស​និង​ស្ត្រី​រួមគ្នា​លប់បំបាត់​អំពើ​ហឹ​ង្សា​និង​លើក​កំពស់​សេដ្ឋកិច្ច​គ្រួសារ​

0

​ស្ទឹងត្រែង​៖​ថ្លែង​ក្នុង​ទិវា​អន្តរ ជាតិ​នារី​៨ មិនា ឆ្នាំ ២ ០១៦​នៅ​ខេត្តស្ទឹងត្រែង អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង ក្រើនរំលឹក​ឲ្យ​បុរស​ជា​មេ​គ្រួសារ ភ្ញាក់រលឹក​នាំគ្នា​លើក​កំពស់​ស្ថានភាព ជីវភាព សិទ្ធ ឋានៈ តួនាទី​របស់​ស្រី្ត​ឲ្យ​ទៅជា​សកម្មភាព ជាក់ស្តែង​ដើម្បី​សំរេចបាន​នៅ​ការអភិវឌ្ឍ​ន៏ ប្រកបដោយ​ចីរភាព​ក្នុងសង្គម​តាមរយៈ​ការលប់បំបាត់​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​។​
​លោក​ឡូយ​.​សូផាត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​មាន​ប្រសា​ស​ន៏​ថា​៖​ប្រធានបទ​(​វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើម្បី​កិច្ច​អភិវឌ្ឍ​ន៏​ប្រកបដោយ​ចីរភាព​)​គឺជា​ការបង្កើន​នួវ​ភាពក្លាហាន​ដល់​បុរស​និង​ស្ត្រី ហើយ​ទាមទារ​ឲ្យ​បុរស​ត្រូវ ចេះ​ពុះពារ​ជួយ​ធ្វើ​ការងារ​ស្ត្រី ឲ្យ​តំលៃ​ស្ត្រី ធ្វើ​កិច្ចសហការ​រួមគ្នា ឲ្យ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​សំរាប់​គ្រួសារ​និង​សង្គម​។​DSC08342
​លោក​តំណាងរាស្ត្រ​មាន​ប្រសា​ស​ន៏​បន្ថែមថា​៖​កិច្ចសហការ​នេះ​ស្នើ​ឲ្យ​បងប្អូន​បុរស ជា​មេ​គ្រួសារ បើ​មាន​ភាពខុស​ឆ្គង​កន្លង​មក​ត្រូវ​នាំគ្នា​កែប្រែ បើ​មិន​បានធ្វើ​អ្វី​បំរើ​សង្គម ក៏ត្រូវ​គិតគូរ​ដល់​ក្រុមគ្រួសារ ប្រឹងប្រែង​ធ្វើការ​ងារ កសាង​ជីវភាព​រស់នៅ​ឲ្យ​រីកចំរើន ខ្ញុំ​សូម​អំពាវនាវ​យើងទាំងអស់គ្នា ខិតខំ​លើកទឹកចិត្ត​និង​ជុំរុញ​ឲ្យ​ក្រុមគ្រួសារ​ពិសេស​ឲ្យ​បុរសៗ កែប្រែ​នូវ​ឥរិយាបទ​ទាំងឡាយ ដើម្បី​និង​ធ្វើការ​អភិ​វ​ឌ្ឃ​ន៏​វិស័យ​នានា ឲ្យ​មានការ​រីកចំរើន​កែ​ច្នែ​ការអភិវឌ្ឍ វិស័យ​កសិកម្ម វិស័យ​សប្ប​កម្ម​និង​វិស័យ​សេវាកម្ម​ផ្សេងៗ​ទៀត អញ្ចឹង​ខ្លឹមសា​ដែល​យើង​និយាយ​នេះ វា​មានន័យ​ជ្រាលជ្រៅ​ណាស់ ពិសេស​អ្នក​បាន​លះបង់​ឪពុកម្តាយ ពី​ស្រុកកំណើត​ទៅធ្វើ​ការ​ឆ្ងាយ​ពី​ស្រុកភូមិ​ម៉ូ​គឺ​ខិតខំ​សម្បើម​ណាស់ ដើម្បី​ជា​គុណ​ប្រ​យោ​ជ​ន៏ ដើម្បី​លើកស្ទួយ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​ជីវភាព​ស្ត្រី​របស់​យើង​មាន​កំណើន​ឡើង​។​
​លោកស្រី​សន​សុខា​ប្រធាន​មន្ទីរ​កិច្ចការនារី​បាន​ទទួលស្គាល់ថា​៖​ខេត្តស្ទឹងត្រែង​មាន​ស្ត្រី​ចូល​បំពេញការងារ​ក្នុង​វិស័យ​សាធារណៈ​និង​ឯកជន​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​ចំនួន​កើនឡើង​គួរ​ឲ្យ​គាត់​សម្គាល់​ដើម្បី​តែ​ជីវភាព​គ្រួសារ​និង​ពង្រីក​សមត្ថភាព​ជំនាញ​ស្ត្រី​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ​។​DSC08340
​លោកស្រី​ប្រធាន​មន្ទីរ​បញ្ជាក់ថា​៖​ការសម្រេចចិត្ត​បែបនេះ​ជា​យន្តការ​អាចជួយ​ដោះស្រាយបាន​នូវ​បញ្ហា​កង្វល់​ក្នុង​គ្រួសារ និង​ផ្នែក​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ស្ត្រី​កាន់​តែមាន​ភាពក្លាហាន មានចំណេះដឹង ហ៊ាន​និយាយ​ការពិត ក្នុងពេលខ្លះ​ដែល​បុរស​មិនសូវ​ដឹង​ស៊ីជម្រៅ​ដូច​ស្ត្រី​គ្នាឯង​។​
លោកស្រី ស៊ា ថេ​ន ប្រធានការិយាល័យ​អប់រំ​និង​បណ្តុះបណ្តាល​ស្ត្រី​នៃ​មន្ទី​កិច្ចការនារី​ខេត្ត​បាន​បញ្ជាក់ថា​៖​បច្ចុប្បន្ន​មន្ទីរ​បាន​បណ្តុះបណ្តាល​ប​ច្ចេកទេស​ជំនាញ វិជ្ជាជីវៈ ព្រមទាំង​ផ្តល់​កិច្ច​អន្តរា​គម​ន៏ ក្នុងការ​ជម្រុញ​ស្ត្រី​ឲ្យ​ទទួលបាន​ឱកាស​ការងារ និង​ភាពជា​ម្ចាស់​នៅតាម​សហគ្រិន​។​
​លោកស្រី​អះអាងថា​៖​មូលដ្ឋាន​នេះ​ស្ត្រី​មាន​ទទួលបាន​ជំនាញ​កាត់ដេរ តម្បាញ សំអាង​កាយ ការកែច្នៃ​ផលិតផល​កសិកម្ម និង​ផលិតផល​ដែលមាន​ស្រាប់​សំរាប់​ចិញ្ចឹមជីវិត​ក្នុងពេលដែល​ស្ត្រី​ស្ថិតក្នុង​ស្ថានភាព​គ្នាន​ទីពឹង​ចៀសវាង​បាន​ពី​ការធ្វើ​ចំណាក់ស្រុក​។​
​សូមបញ្ជាក់ថា​៖​ក្នុងចំណោម​ស្រី្ត​ជាង​៦​ម៉ឺ​នាក់​នៅ​ខេត្តស្ទឹងត្រែង​មាន​ស្ត្រី​បាន​ចូលរួម​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ថ្នាក់​ខេត្ត​និង​មន្ទីរ​ចំនួន​២៣.៨%​ថ្នាក់ឃុំ​សង្កាត់ ២៩.៤%​ក្នុងនោះ​ស្ត្រី​ដែលមាន​តួនាទី​មាន​អភិបាលរង​ខេត្ត​១​នាក់ ប្រធាន​មន្ទីរ​ចំនួន​២​នាក់ អនុប្រធាន​មន្ទីរ​ចំនួន​១៤​នាក់​ប្រធានការិយាល័យ​៣០​នាក់​អនុប្រធាន​ការិយាល័យ​៣៦​នាក់​។