​វគ្គ​បណ្តុះបណ្តាល ស្តីពី ការរៀបចំ​ផែនការ​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​

0

​ខេត្តសៀមរាប ៖ លោកស្រី​Ann Lemaistre​ប្រធាន​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា ៖ សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​ផែនការ​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​រយៈ នឹង​ត្រូវបាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផលិត​សូត្រ​ពណ៌​មាស និង ផលិតកម្ម​ផលិត​ស្ករត្នោត ដើម្បី​ធ្វើការ​សិក្សា​ប្រៀបធៀប​អំពី​បរិបទ​ទាំង​២​នេះ ថា​តើ ? នឹងមាន​អ្វីខ្លះ ដែលមាន​ទំនាក់ទំនង​នៅក្នុង​លក្ខណៈវិនិច្ឆ័យ​ជា​បេ​តិក​ភ័​ណ្ឌ​អរូបី ដើម្បី​ទុកជា​លំ​ហា​ត់គ​ន្លឺះ ។DSC_0332
លោកស្រី Ann Lemaistre​ប្រធាន​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា បានដាក់​បញ្ចូល​កម្មវិធី​ទស្សនកិច្ច​នេះ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​ផែនការ​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​អរូបី ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​យូណេស្កូ ក្រោម​គម្រោង​ឧបត្ថម្ភ​របស់​មជ្ឈមណ្ឌល CRIHAP នៃ​ប្រទេស​ចិន ។ វគ្គ​បណ្តុះបណ្តាល​នេះ ប្រព្រឹត្តិ​ទៅ​នៅ​ខេត្តសៀមរាប រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៦ ។​DSC_0331
លោកស្រី បានបង្ហាញ​ឲ្យ​ឃើញថា ៖ ព្រះរាជាណាចក្រ​កម្ពុជា កំពុងស្ថិត​ក្នុង​ជំហាន​នៃ​ភាព​រីកដុះដាល​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ក្រសួង​ទេ​ចរណ៍​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ពង្រីក​គុណភាព​នៃ​វិស័យ​មួយ​នេះ ដូច្នេះ​ភ្ញៀវទេសចរ គេ​នឹង​ចូលចិត្ត​ទៅ​ទស្សនា​សហគមន៍​ណាមួយ​ដែលមាន​បេ​តិក​ភ័​ណ្ឌ​អរូបី​នៅ​ទីនោះ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​មួយ​នោះ​ផងដែរ នឹង​ទទួលបាន​ប្រាក់ចំណូល​គ្រួសារ​ពី​វិស័យ ទេសចរណ៍​ដោយផ្ទាល់ ដោយសារតែ​សហគមន៍​របស់គាត់ បាន​រក្សា​-​អភិរក្ស​បាន​គង់វង្ស នូវ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​អរូបី​ទាំងនោះ ។DSC_0343
លោកស្រី​Ann Lemaistre​ក៏បាន​រំលឹកថា ៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ខិតខំ​ប្រឹងប្រែង​ដាក់​ប​ញ្ជូ​ល​ប្រ​ដោយ​ជោគជ័យ របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ និង​ប្រភេទ​កីឡា​ប្រជាប្រិយ៍​ទាញព្រ័ត្រ ជា​សម្បត្តិ​បេ​តិ​ក័​ណ្ឌ​អរូបី​នៃ​មនុស្សជាតិ​។ លោកស្រី ប្រធាន​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា បាន​បន្ថែមថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក៏មាន​លក្ខណៈពិសេស ជាមួយនឹង​ការថែរក្សា​សម្បត្តិ​វប្បធម៌​អរូបី​របស់​កម្ពុជា​ផងដែរ ។ ជាមួយ​ការ​បើ​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​នោះ លោកស្រី បានបញ្ជាក់​ឲ្យ​ដឹងថា ៖ ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​យោងតាម​អនុសញ្ញា​ឆ្នាំ​២០០៣ ស្តីពី​ការ​អភិ​
​រក្ស​បេ​តិក​ភ័​ណ្ឌ​អរូបី​នៅក្នុង​ប្រទេស​កម្ពុជា ។​DSC_0341
លោក សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ថ្លែងថា ៖ វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ប្រធានបទ​ថ្មី និង​ជាការ​ផ្តល់នូវ​ចំណេះដឹង​ដ៏​មាន​សារសំខាន់ ក្នុងការ​រៀបចំ​ផែនការ​មួយ ឲ្យ​សមស្រប​តាម​តម្រូវការ និង​បរិបទ​ជាក់ស្តែង​របស់​កម្ពុជា សំដៅ​ធានា​ប្រសិទ្ធភាព​នៃ​ការការពារ និង អភិរក្ស​បេ​តិក​ភ័​ណ្ឌ​អរូបី ប្រកបដោយ​ចីរភាព ៕
​ដោយ​គឿន​វេត​