ខេត្តសៀមរាប៖ នាក់ចែកចាយគ្រឿងញៀនប្រុសស្រី៣នាក់ត្រូវបានកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀនបានរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកពួក ចុះប្រតិបត្តិការបង្ក្រាបករណីចាត់ចែងនិងសំរួលអោយ ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ហើយឃាត់ខ្លួនបាន ចំនួនប្រុសស្រី៣នាក់និងដកហូតបានជញ្ជីងថ្លឺងចំនួន១គ្រឿងឧបករណ៏ប្រើប្រាស់និងសំភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនធំទូរស័ព្ទចំនួន០៧គ្រឿងកាលពីម៉ោង១០និង០០នាទីថ្ងៃ ទី០៧ ខែមីនា ឆ្នាំ២០១៦ នៅក្នុងចំណុច ភូមិគោកស្រុកឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ ហើយបានបញ្ជូនមកកាន់ការិយាល័យជំនាញចាត់ការបន្ត។
លោកវរៈសេនីយ៍ទោ អ៊ុំ សាអាត ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការប្រតិបត្តិការរបស់កម្លាំង លោកនិងកម្លាំងអធិការដ្ឋាន សមត្ថកិច្ចបានធ្វើ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់១ ឈ្មោះ ទ្បុងលីណាភេទស្រី កើតនូវឆ្នាំ១៩៩៣ រស់នូវភូមិគោកស្រុកឃុំពួកស្រុកពួក ឃាត់ខ្លួន
ម៉ោង១៧និង៤០នាទីថ្ងៃទី៧ខែមីនាឆ្នាំ២០១៦ ពីបទសំរួល ២ឈ្មោះធុនសាទ្បន ភេទ ស្រី
កើតនូវឆ្នាំ ១៩៨៥ រស់នូវភូមិគោកស្រុកឃុំពួកស្រុកពួក ឃាត់ខ្លួន ម៉ោង១៧និង៤០នាទីថ្ងៃទី៧ខែមីនាឆ្នាំ២០១៦ ពីបទចាត់ចែងសំរួល៣ឈ្មោះ បេងគីមទិត្យ
ភេទ ប្រុស កើតនូវឆ្នាំ១៩៨៨ រស់នូវភូមិគោកស្រុកឃុំពួកស្រុកពួក ឃាត់ខ្លួន ម៉ោង១៧និង៤០នាទីថ្ងៃទី៧ខែមីនាឆ្នាំ២០១៦ ពីបទប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ចាត់ការទៅតាមផ្លូវច្បាប់។


































