លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ចុះសួរសុខទុក្ខ នឹង​ចែក​អំណោយ​ដល់​ចាស់ជរា​អតីតមន្ត្រី​រាជការ​

0

​ខេត្តរតនគិរី​៖ លោកតា​លោកយាយ​ចាស់ជរា​ស្ត្រី​មេម៉ាយ​និង​កុមារកំព្រា​គ្មាន​ទីពឹង​ចំនួន​២០​គ្រូ​សារបាន​ទទួល​អំណោយ​សប្បរ​សធ​ម៍​ពី​ឯកឧត្តម​អភិបាលខេត្ត​រតនគិរី​។​​ពិធី​ផ្តល់​អំណោយ​ដល់​គ្រូ​សារ​ទី​ទល់​ក្រ​គ្មាន​ទីពឹង​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦​ស្ថិតនៅ​សាលប្រជុំ​សាលាស្រុក​អូរ​ជុំ​ក្រោម​អធិបតីភាព លោក ថង សាវុន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​រតនគិរី​និង​មន្ត្រីរាជការ​កងកំលាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ព្រមទាំង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ជាច្រើន​កុះករ​ផងដែរ​។

​ការអញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មួ​ួ​យ​ចំនួន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ ដែលជា​ជន​ចាស់ជរា ស្ត្រី​មេម៉ាយ​និង​កុមារកំព្រា គ្មាន​ទីពឹង​នោះ​លោកស្រី ងឿង ខឿ​ង​អភិបាលស្រុក​អូរ​ជុំ​បាន​លើកឡើងថា​ប្រជាពលរដ្ឋ​ទី​ទល់​ក្រ​ចំនួន​២០​គ្រូ​សារ​មកពី ឃុំ​ចំនួន​៧​ក្នុងស្រុក​អូរ​ជុំ​នេះ​តែម្តង​។​
​លោក​ថង សាវុន​អភិបាលខេត្ត​ក៍បាន​ផ្តាំផ្ញើ​សួ​សុខទុក្ខ​ដល់​លោកយាយ​លោកតា​ស្ត្រី​មេម៉ាយ​និង​កុមារកំព្រា​ឲ្យ​ចេះ​ថែរក្សា​នៅ​សុខភាព​អនាម័យ​របស់ខ្លួន​ផង​។​

​ហើយ​អំណោយ​ទាំងនេះ​តិចតួច​ក៍​ពិតមែន​ប៉ុន្តែ​ក៍​ជួយ​លោកយាយ​លោកតា​និង​បងប្អូន​មួយ​រយះពេល​ខ្លី​ដែរ​។​

​អំណោយ​ដ៍​ថ្លៃថ្លា​នេះ​រៀបចំ​ក្រោម​គំនិត​ផ្តួចផ្តើម​ដោយ​លោក​ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ដោយមាន​កិច្ចសហការ​និង​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​នឹង​ស្រុក​អូរ​ជុំ​រូ​ម​មាន​អង្ករ​៣០​គីឡូក្រាម​ទឹក​ស៊ី​អ៉ី​វ​មួយ​យួរ​សា​រ៉ុង​មួយ​ក្រ​ម៉ា​មួយ​ប៊ីចេង​កន្លះ​គីឡូក្រាម​អំបិល​កន្លះ​គីឡូក្រាម​ព្រមទាំង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​ផងដែរ​៕ ដោយ​:​យក្ស ឡោម​

photo_2016-03-09_13-33-40 photo_2016-03-09_13-33-38 photo_2016-03-09_13-33-36