​សមត្ថកិច្ច​នគរបាល​ក្រុង​និង​ខេត្ត​សហការគ្នា​ចាប់បាន​អ្នក​ចែកចាយ​ ​និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់​និង​ថ្នាំញៀន​១​កញ្ចប់​ធំ

0


​ខេត្តកំពង់ឆ្នាំង​៖​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​៦​នាក់ ជាមួយ​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក ១​កញ្ចប់​ធំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ឡោមព័ទ្ធ​ចាប់ខ្លួនបាន ខណៈដែល​ពួកគេ​ធ្វើ​សកម្មភាព ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញឿ​ន​។ ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។
​ ​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​អោយដឹងថា​៖​ជនសង្ស័យ​ទាំង​៦​នាក់​ដែល​បាន​ចាប់ខ្លួន​នោះ​មាន​៖ ១.​ឈ្មោះ ផៃ សុមាលី អាយុ​២៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ ២.​ឈ្មោះ មាស ប៊ុន​រក្ស អាយុ​២៦​ឆ្នាំ ៣.​ឈ្មោះ ឡាយ ចាន់​រស្មី អាយុ​២៣​ឆ្នាំ ៤.​ឈ្មោះ​អឹម ផល្លា អាយុ​២៦​ឆ្នាំ ៥.​ឈ្មោះ ចិ សុបិន អាយុ​២៤​ឆ្នាំ និង​៦.​ឈ្មោះ តាំង ង៉ូ​វ​ហេង ១៨​ឆ្នាំ ពួកគេ​មាន​ទីលំនៅ ភូមិ​ទី​៧ សង្កាត់​ខ្សា​ម​។DSC01859
​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា​៖ ដោយមាន​សេចក្តី​រាយ​ការ​ណ៏ ពី​ប្រជាពលរដ្ឋ​ល្អ ស្តីពី​សកម្ម​​ភាព របស់​ក្រុម​ជនសង្ស័យ​ខាងលើ​ដែល​កំពុង​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន សមត្ថកិច្ច​នគរបាល​ក្រុង​និង​ខេត្ត បាន​សហ​ការណ៍​គ្នា ព័​ទ្ឋ​ចាប់​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ ដែល​កំពុង​ចែកចាយ​និង​ប្រើប្រាស់​​ថ្នាំញៀន នៅក្នុង​ផ្ទះ​ ​ឈ្មោះ ផៃ សុមាលី ។​ជាល​ទ្ឋ​ផល សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ ថ្នាំញៀន​ម៉ា​ទឹកកក ១​កញ្ចប់​ធំ គ្រាប់​ថ្នាំ ផ្កាឈូក ៧​គ្រាប់ (​សង្ស័យ​ថ្នាំញៀន​ប្រភេទ W.Y ) លុយ​ខ្មែរ​ជាង​២០​ម៉ឺន​រៀល លុយ​អា​មេ​រិច ៤៣​ដុល្លា ទូរ​សព្ទ័​ដៃ​៥​គ្រឿង ម៉ូតូ​១​គ្រឿង និង​ឧ​បករ​ណ៏​សម្រាប់​ជក់​មួយចំនួនទៀត ។​
​ ​ជនសង្ស័យ​ទាំង​៦​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កា​រិ​យាយ​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕