​សិស្ស និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប្រមាណ ៧០​នាក់​ចូលរួម​ដាំ​កូន​កោង​ក្នុង​សហគមន៍​នេសាទ​ព្រៃនប់​២

0

​ខេត្ត​ព្រះសីហនុ​៖ សិស្ស និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​គតិ ព្រឹ​ត្ត បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​ ​នៅ​ថ្ងៃទី​០៨ ខែ​មិនា  ​ឆ្នាំ​២០១៦​បាន​ចូលរួម​ដាំ​កូន​កោង​កាង នៅក្នុង​សហគមន៍ នេសាទ ភូមិ​ព្រែក​សង្កែ សង្កាត់​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ ​.​លោក ម៉ាង ស៊ី​ណេ​ត ប្រធាន​សមា គម​ន៍​សិស្ស និស្សិត​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន  ​សែន និង​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី   ហ៊ុន សែន ប្រចាំខេត្ត​ព្រះសីហនុ​សហការ ជាមួយ​ខណ្ឌ រដ្ឋបាល​ជលផល​កំពង់ សោម បាន​ដាំ​ដុះ​កូន​កោង​កាង​ក្នុង​សួន​អាពាហពិពាហ៍​សហគមន៍ នេសាទ ព្រៃនប់​២ មានប្រសាសន៍ថា ថ្ងៃនេះ​សិស្ស និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ ចំនួន​ជិត​៧០​នាក់ សិក្សា នៅ​សាលា UMI សាខា​ខេត្ត​ព្រះ សីហនុ បាន​ចូលរួម​ដាំ​កូន​កោង​កាង គឺ​ដើម្បី​អនុវត្តតាម​អនុ សាសន៍​របស់​ឯកឧត្តម ហ៊ុន  ​ម៉ា​ណែ​ត ប្រធាន​សមាគមន៍​សិស្ស និស្សិត​អាហារ​រូបកណ៍​ខេត្ត​ព្រះសីហនុ បាន​ជម្រុញ​ឲ្យ​សិស្ស និស្សិត​អាហា​រូ​ករ​ណ៍​ចូលរួម​ក្នុង​ការងារ​សង្គម​ជាមួយ​អាជ្ញាធរ និង​ប្រជា ពលរដ្ឋ​ដូចជា ការដាំ​កូន​កោង​កាង​ក្នុង​សហគមន៍​នេសាទ​ព្រៃនប់​២ និង​ការងារ​ផ្សេងៗ​ទៀត  ​។  ​ហើយ​ថ្ងៃនេះ​និស្សិត​យើង​បានធ្វើ​ការដាំដុះ​កូន​កោង កាង​កូន​កោង​កាង​ក្នុង​គោលបំណង​ផ្សព្វ ផ្សាយ ដល់​ប្រជាពលរដ្ឋ​ដ​ទែ​ទៀត​ចូលរួម​ថែរក្សា អភិរ​ក្ដ​ដាំ​ដុះ​ការពារ​បរិស្ថាន និង​ដើម្បី​អភិវឌ្ឍ​តំបន់ នេះ​ទៅ ជា​តំបន់​ទេស ចរណ៍​អេកូ​ទេសចរណ៍ធម្មជាតិ  ​។​IMG-20160308-WA0036

​ ​. លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋ បាល​ជលផល​កំពង់សោម បាន​ស្វា គម​ន៍​សិស្ស និស្សិត​អាហា រូបករណ៍​សម្តេច​តេ​ជោ និង​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត​ដែល​បាន​ចូលរួម​ដាំ​ដុះ​កូន​កោង​កាង នៅក្នុង​សួន អាពាហពិពាហ៍​ព្រៃនប់​២ ជា​លើក​ទី​២ បន្ទាប់ពី​គូរ​ស្វា មី​ចំនួន​១២​គូរ​បានមក​ដាំ​កូន​កោង កាង​កាលពី ខែ​មុន​រួចមក ហើយ​ថ្ងៃនេះ​ដោយមាន​ការយកចិត្តទុកដាក់​ពី​សហ គម​ន៍​សិស្ស និស្សិត​អាហារ​រូបករណ៍ សម្តេច​តេ​ជោ​បាន​ចូលរួម​ដាំ​កូន​កោង កាង ព្រោះ​ដើម​កោង​កាង​វា​មាន​សា​រះ​សំខាន់​ច្រើនយ៉ាង​ណាស់  ​ពិសេស​មាន​កោង​កាង​មានមុខ​រប​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ក៍​ដូចជា​ប្រជាពលរដ្ឋ​នៅ តាម តំបន់ឆ្នេរ​ផងដែរ ពិសេស​ទៀត​ព្រៃកោងកាង​វា​អាចជួយ​បាំង​ខ្យល់ ជួយ​ទប់​ទឹកប្រៃ​មិន​ឱ្យចូល​ស្រូវ ស្រែ បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ ។    IMG-20160308-WA0037

​ ​.​លោក នេន ចំរើន បាន​បន្តថា ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​មាន​គោលដៅ​បង្កើត​តំបន់ នេសាទ ក្នុង​សហគមន៍​ព្រៃនប់​២ ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ដោយ​មានការ​ជម្រុញ​ពី​លោក អភិបាល ខេត្ត ក៍​ដូច​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រែក្លាយ​សហគមន៍​នេសាទ​ព្រៃនប់​២ ទៅជា​ទេសចរណ៍ ធម្មជាតិ​ពិតប្រាកដ គឺ​ទេស ចរណ៍​ទស្សនា និង​ទេសចរណ៍​សិក្សា​ស្រាវជ្រាវ​សម្រាប់​សិស្ស និស្សិត ។ សួន​អាពាហពិពាហ៍​នេះ​មាន​ផ្ទៃដី​ចំនួន ២​ហិកតា មាន​ទីតាំង​ក្នុង​សហគមន៍​នេសាទ​ព្រៃនប់​២ ស្រុក​ព្រៃ ប់ ខេត្ត​ព្រះសីហនុ​ ​ព្រោះ​ព្រៃកោងកាង គឺជា​កន្លែង​ជម្រក​កើត ពង កូន​របស់​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ដូច្នេះ​មាន​ព្រៃកោងកាង​ក៍​ដូច ជាមាន​មន្ទីរសម្ភព​មួយ ហើយ​អត្រា​រស់រាន​របស់​ពួក​មច្ឆា​ជាតិរស់ មាន ចំនួន​ច្រើន​ថែមទៀត ។​ ​កាលណា​យើង​រក្សាបាន​ព្រៃកោងកាង​បាន​កាន់ តែ​ច្រើន មច្ឆា​ជាតិ​នៅក្នុង ដែន​សគម​ន៍​នេសាទ​នឹងមាន​កា​កើនឡើង​ជាក់ ជា មិន​ខាន បើ​យើង​មិនបាន​នាំគ្នា​ចូលរួម​ថែរក្សា​ព្រៃ កោង​កាង​នោះទេ មច្ឆា​ជាតិ និង​ត្រូវ​បាត់បង់​បន្តិច​ម្តងៗ​ជាក់​ជា​មិន ខាន​ទេ ៕IMG-20160308-WA0035