បង់​ក្លា​ដែ​ស​៖ អ្នកស្លាប់​កើន​ដល់​២២​នាក់​ដោយសារ​លិច​សា​ឡង់​

0

​ដា​កា​៖ ក្រុម​សង្គ្រោះ​របស់​ប្រទេស​បង់​ក្លា​ដែ​សបាន​ស្រង់​យក​សាកសព​ចំនួន ១០​នាក់ បន្ថែមទៀត ដែលជា​ហេតុ​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​លិច​សា​ឡង់​ដឹក​អ្នកដំណើរ នៅ​ទន្លេ Meghna កាលពី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែឧសភា នោះ កើនឡើង​រហូតដល់ ២២​នាក់​ហើយ ស្រប​ពេលដែល​មនុស្ស​ជាច្រើន​អ្នក​ទៀត​កំពុង​បាត់​ខ្លួន​។

នេះ​បើតាម​វេ​ប​សាយ​ចិន​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​។​ ​ប្រភពពី​មន្ត្រីប៉ូលិស​ប​ង់​ក្លា​ដែ​ស បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ក្រុម​អ្នក​មុជទឹក​មកពី ភ្នាក់ងារ​សង្គ្រោះ និង​យោធា​ជើង​ទឹក​បាននិងកំពុង​រុករក​សាកសព​ដែល​ជាប់​នៅ ក្នុង​សា​ឡង់​លិច ស្របពេល​នាវា​សង្គ្រោះ កំពុង​ព្យាយាម​ទាញ​វា​យកទៅ​ជិត​ច្រាំងទន្លេ ម៉េ​កណា Meghna ផងដែរ​។​ ​

គួរ​បញ្ជាក់ថា សា​ឡង់​ឈ្មោះ មី​រ៉េ​ក ៤ ( Mirage-4) បាន​ដឹក​អ្នកដំណើរ​ជាង ២០០​នាក់​ពី​រដ្ឋធានី​ដា​កា​ឆ្ពោះទៅកាន់​ស្រុក Shariatpur ហើយ​វា​បាន​លិច​បន្ទាប់ពី​ទទួលរង​ព្យុះភ្លៀង យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នោះ​បើតាម​សម្តី​របស់លោក ណឺ​រួល អ៊ីស្លាម ឌូ​ឡា​ល​( Nurul Islam Dulal )​ប្រធានការិយាល័យ​សង្គ្រោះ​បាន​ប្រាប់​ស៊ីន​ហួ តាម​ទូរស័ព្ទ​។​ ​ដោយឡែក បើតាម​

របាយការណ៍​ពី​អាជ្ញាធរ​ដឹកជញ្ជូន​តាម​ផ្លូវទឹក (Inland Water Transport Authority officials ) បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់ ១.០០០​នាក់ បាន​ស្លាប់ និង​បាត់​ខ្លួន​ច្រើន​ជាងនេះទៅទៀត ដោយសារតែ​គ្រោះថ្នាក់​លិច​សា​ឡង់ នៅ​ទូទាំងប្រទេស​បង់​ក្លា​ដែ​ស ជា​រៀងរាល់ឆ្នាំ (1,000 people die in ferry accidents in the country on average every year )៕Bangkladesh bangladesh1d Bangladesh-ferry_2166274b