​ក្រសួង​រ៉ែ​និង​ថាមពល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​៦៦​គណៈកម្មាធិការ​សម្របសម្រួល​កម្មវិធី​វិទ្យា​សា ស្ត្រ ភូគ្គព្ភសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា​CCOP

0

​ខេត្តសៀមរាប​៖​ក្រសួង​រ៉ែ​និង​ថាមពល សហការ​ជាមួយ​គណៈកម្មាធិការ​សម្របសម្រួល​កម្មវិធី​វិទ្យាសាស្ត្រ​ភូគព្ភសាស្ត្រ​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា​CCOP បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រតិបត្តិ​លើក​ទី​៦៦​របស់ខ្លួន​រួមជាមួយ​សិក្ខាសាលា​ចំនួន​បី​បន្ថែមទៀត​ដែល​ចាប់​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​។​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​លើក​ទី​៦៦​គឺជា​វេទិកា​ពិភាក្សា​ទៅលើ​កម្មវិធី​និង​សកម្មភាព​របស់​អង្គការ​CCOP​និង​ការ​ជម្រុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ភូគព្ភសាស្ត្រ​ក្នុង​តំបន់​សម្រាប់​បំរើការ​អភិវឌ្ឍន៍​រប​ស់ប​ណ្តា​ប្រទេស​ជា​សមាជិក ប្រទេស​និង​អង្គការ​20160309_093048
​ជា​ដៃគូរ​សហប្រតិបត្តិការ ព្រមទាំង​ពិនិត្យមើល​ឡើងវិញ​នូវ​ដំណើរការ​និង​ការរៀបចំ​ផែនការ​នា​​ពេលអនាគត​ក៍​ត្រូវបាន​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ផងដែរ​។​កិច្ចប្រជុំ​នាឱកាស​នេះ​គឺ​ពិភាក្សា​ទៅលើ​ផែន​​ការ​ថវិកា គម្រោង​និង​ផែនការ​សកម្មភាព​ចម្បងៗ​ជាពិសេស​ពង្រឹង​ការអភិវឌ្ឍន៍​ធនធាន​រ៉ែ​ប្រកប​​ដោយ​ចីរភាព​និង​ការថែរក្សា​បរិស្ថាន​ដែលជា​ចំណុច​យកចិត្តទុកដាក់​ជាសំខាន់​។​20160309_090840
​គណៈកម្មាធិការ​សម្របសម្រួល​កម្មវិធី​វិទ្យាសាស្ត្រ​ភូគព្ភសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​​បូព៌ា​CCOP​គឺជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​មាន​បេសកកម្ម​សម្របសម្រួល​ដ​ល់​ការអនុវត្ត​កម្មវិធី​វិទ្យាសាស្ត្រ ភូគព្ភសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​និង​លើកស្ទួយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឱ្យ​ប្រសើរឡើង​តាមរយៈ​ការជួយ​​ជម្រុញ​ការកសាង​សមត្ថភាព ការផ្ទេរ​បច្ចេក​វី​ទ្យា ផ្លាស់ប្តូរ​ព័ត៌មាន​និង​ទំនាក់ទំនង​ស្ថាប័ន​សម្រាប់​ការអភិវឌ្ឍន៍​ធនធាន​ប្រកបដោយ​និរន្តរភាព​ការគ្រប់គ្រង​ព័ត៌មាន​ភូគព្ភសាស្ត្រ ការកាត់បន្ថយ​គ្រោះ​​ភូគព្ភសាស្ត្រ និង​ការការពារ​បរិ​ថ្សា​ន​ផងដែរ​។​ឯកឧត្តម សុខា វណ្ណ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​​និង​ថាមពល បានបញ្ជាក់​ឱ្យដឹង​ក្នុងពេល​សម្រាប់​នៃ​កិច្ចប្រជុំ​ថា​៖​អង្គការ​នេះ​ចាប់​បង្កើតឡើង​នៅ​ឆ្នាំ20160309_090653
១៩៦៦​មាន​សមាជិក​១៤​ប្រទេស​និង​មាន​សមាជិក​សហប្រតិបត្តិ​ការ​១៥​សរុប​២៩​ប្រទេស​ក្នុង​មួយឆ្នាំ​រៀបចំ​កិច្ចប្រជុំ​ធំ​ពីរដង​កម្ពុជា​ជា​សមាជិក​ថ្មី​បើ​ប្រៀប​ទៅនឹង​បណ្តា​ប្រទេស​ដែល​បាន​ចូល​ជា​សមាជិក​មុន​។​តាមរយៈ​អង្គការ​នេះ​យើង​បានទទួល​ការអប់រំ​បណ្តុះបណ្តាល​ក្នុង​វគ្គ​ផ្សេងៗ​ជាច្រើន​យើង​បាន​ផ្លាស់ប្តូរ​ព័ត៌មាន​និង​ផ្លាស់ប្តូរ​បច្ចេកទេស​ជាមួយ​បណ្តា​ប្រ​ទស​ជា​សមាជិក​ជា​ញឹកញាប់​ហើយ​សមាជិក​ប្រទេស​ផ្សេង​គេ​ក៍​មកជួយ​សហការ​សម្របសម្រួល​ទៅវិញទៅមក​ជាមួយ​យើង​ផងដែរ​។ ។​ជា​ឱកាស​ដ៍​ល្អ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​នេះ​ដែល​អាចឱ្យ​យើង​ប្រាស្រ័យ​ទាក់ទង​និង​ផ្លាស់ប្តូរ​យោបល់​ចែករំលែក​បទពិសោធ​រៀ​ន​សូត្រ​ពីគ្នា​ទៅវិញទៅមក​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ហើយ​កំពុង​ប្រតិបត្តិការ​លើ​វិស័យ​រ៉ែ​និង​វិស័យ​ប្រេងកាត​ដែលមាន​សក្តានុពល​ឈានមុខ​យើង​ក្នុងការ​គ្រប់គ្រង​និង​រុករក​ធនធាន​ទាំងនេះ​។