ខេត្តកំពង់ស្ពឺ៖ កាលវេលាម៉ោង 19:30 នាទី ថ្ងៃទី 8 ខែមីនាឆ្នាំ2016 នៅចំណុចមុខសាលារៀនត្រពាំងព្នៅ ភូមិស្មួល ឃុំអមលាំង ស្រុកថ្ពង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូបើកបរបញ្ច្រាសទឹសគ្នាដែលបណ្ដាលជនរងគ្រោះឈ្មោះស៉ិន សារិទ្ធ ភេទប្រុសអាយុ48ឆ្នាំជាទាហ៊ានឋានៈអនុសេនីយ៍ឯក មុខងារជាមេបញ្ជាការរង ផ្នែកសឹករងក្រុងច្បារមន ខេត្តកំពង់ស្ពឺចុះបំពេញបេសកកម្ម នៅភូមិសាស្ត្រឃុំអមលាំង មានទីលំនៅអូរពង្រឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាកC90ជ្រុង ពណ៌ខៀវពាក់ស្លាកលេខចាស់ ភព12254 ធ្វើដំណេពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ ត្រូវរថយន្ត1គ្រឿងមិនស្គាល់ម៉ាក មិនស្គាល់ឈ្មោះ (រថយន្តបើកគេចខ្លួន) បណ្ដាលឲ្យរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង សពត្រូវសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅឋាននៃសពវត្ថុតាងម៉ូតូបានយកមករក្សាទុក នៅអធិការនគរបាលស្រុកថ្ពង។




































