ខេត្តមណ្ឌលគិរីៈសត្វខ្ទីងជំទង់មួយក្បាលត្រូវបានក្រុមមន្ត្រីព្រៃការពារមណ្ឌលគិរីល្បាតប្រទះឃើញងាប់កណ្តាលព្រៃក្នុងតំបន់ព្រៃការពារមណ្ឌលគិរីត្រង់ចំណុចអូរផ្លាយ ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី09.03.2016 សង្ស័យការស្លាប់សត្វកម្រខាងលើនេះគឺដោយសារការបាញ់សម្លាប់ដោយសារគ្រាប់កាំភ្លើង។ លោក កែវ សុភ៌ អនុប្រធានព្រៃការពារមណ្ឌលគិរីបានថ្លែងប្រាប់នៅព្រឹកម៉ិញនេះថា លោកមានការសោកស្តាយជាខ្លាំងបំផុតនៅពេលដែលសត្វកម្រនេះត្រូវបានគេបាញ់សម្លាប់ជាបន្តបន្ទាប់យ៉ាងនេះ ហើយករណីនេះត្រូវបានមន្ត្រីព្រៃការពារមណ្ឌលគិរីដាក់ការសង្ស័យថាការបាញ់សម្លាប់សត្វកម្រនេះគឺក្រុមយោធាក្នុងកងអនុសេនាធំទី3(គ3)ស្រុកកោះញែកជាអ្នកបាញ់ប្រហារព្រោះសាច់ដែលគេបាញ់សម្លាប់នោះត្រូវបានគេឃើញក្រុមយោធានោះកំពុងដាក់ហាលព្រោងព្រាតនៅទីនោះ។
លោក មូល ផាត ប្រធានអង្ការwwf ប្រចាំខេត្តមណ្ឌលគិរីបានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី09.03.2016នេះថា ការបាញ់សម្លាប់សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅមណ្ឌលគិរីគឺកំពុងឈានទៅរកការបាត់បង់សត្វព្រៃបណ្តើរៗហើយ ។លោកបានអំពាវនាវស្នើរឱ្យអាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្តជួយបង្កើនវិធានការ ក្នុងការជួយទប់ស្កាត់ដល់មន្ត្រីកងកំលាំងក្នុងអ្គភាពមួយចំនួនដែលកំពុងប្រើ
ប្រាស់អាវុធក្នុងការបាញ់សម្លាប់សត្វព្រៃដ៍កម្រនេះ ថែរក្សាឱ្យបាននូវប្រភេទសត្វព្រៃតូច ធំក្នុងតំបន់នេះព្រោះបច្ចុប្បន្ននេះមណ្ឌលគិរីកំពុងមានការចាប់អារម្ភយ៉ាងខ្លាំងអំពីវិស័យធនធានធម្មជាតិព្រៃឈើ សត្វព្រៃដើម្បីបង្ហាញលើឆាកជាតិនិងអន្តរជាតិ។លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានយើងនៅព្រឹកថ្ងៃទី09.03.2016
នេះឱ្យដឹងថា ក្នុងករណីមានការបាញ់សម្លាប់សត្វខ្ទីងខាងលើនេះ លោកនិងស្នើរឱ្យប្រធានអង្គភាពប្រដាប់អាវុធទូទាំងខេត្តមណ្ឌលគិរីធ្វើយ៉ាងណាជួយស្រាវជ្រាវរកឱ្យឃើញអ្នកជាប់ពាក់ព័ន្ធនិងការបាញ់សម្លាប់សត្វខ្ទីងនេះដើម្បីប្រគល់ខ្លួនឱ្យអយ្យការចាត់ការតាមផ្លូវច្បាប់ឱ្យខាងតែបាន។មហាជននានាទូទាំងមណ្ឌលគិរីរួមទាំងសហគមន៍ជាច្រើននៅមណ្ឌលគិរីស្នើរឱ្យ

លោក ឡុង ប៊ុង ប្រធានព្រៃការពារមណ្ឌលគិរីនិងជានាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើមេគង្គសូមបង្កើនវិធានការណ៍ការទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗដែលបានកើតឡើងព្រោងព្រាតក្នុងតំបន់លោកគ្រប់គ្រងផងបើនៅតែបណ្តែតបណ្តោ
យដូចសព្វនេះទៀតសត្វព្រៃ ព្រៃឈើអាចប្រឈមទៅរកការរលាយបាត់បង់ជាមិនខាន៕មន ម៉ារ៉េត



































