​ក្រោយ​យុ​ទ្ឋ​នា​ការបង្ក្រាប​ឈើ​តាម​ក្រុមហ៊ុន សមត្ថកិច្ច​បន្ត​ចាត់វិធានការ លើ​រថយន្ត​ច្នៃ​ដែលជា​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​ឈើ​

0

​ក្រចេះ​= ក្រោយពី​យុ​ទ្ឋ​នា​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើំ​របស់​គណៈ​កម្ម ការ​ថ្នាក់ជាតិ​ទៅ​នៅតាម​តំបន់​ទីតាំង​ក្រុមហ៊ុន​វិនិយោគ​រួចមក អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ ខេត្ត​បាន​បន្ត​វិធាន​ការចុះ​ចាប់​រឹបអូសរ​រថយន្ត​បង្កុង​នៅតាម​លំនៅឋាន របស់​អ្នកភូមិ​ជា​ម្ចាស់​រថយន្ត ដោយ​សំអាងថា ពពួក​រថយន្ត​នេះ​ជាម​ធ​ម្យោ​បាយ​ដឹក ជញ្ជូន​ឈើ​ចេញ​ព្រៃ​មកកាន់​ក្រុមហ៊ុន​។​
​វិធានការ​ចុះបង្ក្រាបរ​ថ​យន្ត​ច្នៃ​ធន់​យក្ស ដែល​គេ​ឲ្យ​ឈ្មោះថា រថយន្ត​បង្កុង របស់​អាជ្ញា ធរមាន​សមត្ថកិច្ច​ខេត្តក្រចេះ ក្រោម​ការដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ​ខេត្ត ដែល​បានធ្វើ ឡើង​ពីថ្ងៃ​ជាប់ៗ​គ្នា​មកនេះ​ថ្ងៃទី​៦-៧ មីនា ត្រូវបាន​គេ​មើលឃើញថា បាន​ធ្វើឡើង​ក្រោយពី យុ​ទ្ឋ​នា​ការចុះ​បង្ក្រាប​បទ ល្មើស​ព្រៃ​ឈើំ​របស់​គណៈកម្មាធិការ​ថ្នាក់ជាតិ ទៅ លើ​បទល្មើស​ព្រៃឈើ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​វិនិយោគ​ព្រៃ​សម្បទាន​ធំៗ​មួយចំនួន​នៅ ក្នុង​ខេត្តក្រចេះ ហើយ​នៅពេលនេះ​យុ​ទ្ឋ​នា​កា​រក៍​ត្រូវបាន​ស្ងប់ស្ងាត់​ទៅវិញ ចំនែកឯ​តួរ​លេខ ចំនួន​ឈើ​ដែល​បាន​ចាប់​រឹបអូស​ឈើ ក៍នៅ​មិនទាន់​បានបង្ហាញ​នៅឡើយ​ដែរ​។Image8
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​ច្នៃ​ប្រភេទ រឺ​រថយន្ត​បង្កុង​ចំនួន​២១​គ្រឿង ក្នុងនោះ​មាននៅ​ស្រុក​ស្នួល​ចំនួន​២​គ្រឿង និង​នៅ​ស្រុក​ចិត្រ​បុរី​ចំនួន​១៩​គ្រឿង ដែល​ចត ទុក​គ្រប់​តង់​នៅក្នុង​ដី​ឡូ​តិ៍​តាម​ផ្ទះ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ក្រោម​ការដឹកនាំ​ដោយ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារ​រង​ខេត្ត​បាន​កំណត់ថា​នឹងត្រូវ​រឹបអូស​យកមក​រក្សា​ដើម្បី​មាន វិធានការ​នោះ គឺ​ត្រូវបាន​ផ្លាស់ប្តូរ​និតិ​វិធី​ទៅវិញ​ក្រោយពី​ម្ចាស់​រថយន្ត មិន​សហការ​អនុវត្ត ធ្វើតាម​។ ហើយ​សមត្ថកិច្ច​ក៍បាន​បង្វែរ​និតិ​វិធី ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់នេះ​ធ្វើ កិច្ចសន្យា ថែរក្សា​ទុក​រថយន្ត​តាម​ផ្ទះ​រៀងៗ​ខ្លួន តែ​តម្រូវ​មិន​ឲ្យ​មានការ​កែច្នៃ​បន្ត​។ នេះ​បើ តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក​វរសេនីយ៍ឯក ហន ប៉ូច ស្នងការរង​កណ្តាល សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​សហការ​។​Image9
​ខេត្តក្រចេះ ត្រូវបាន​គេ​មើលឃើញថា ការប្រើប្រាស់​រថយន្ត​កែច្នៃ​មានការ​កើនឡើង ច្រើន​ហើយ​រថយន្ត​ទាំងនោះ​ត្រូវបាន​ម្ចាស់​អះអាងថា ការច្នៃ​រថយន្ត​ក្នុងតម្លៃ​ថ្លៃ​នេះ មិនមែន កំណ​ត​តែ​ថា សម្រាប់​យកទៅ​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ​ក្រុមហ៊ុន​នោះទេ គឺមាន​ខ្លះ​កែច្នៃ​សម្រាប់ ដឹក​ដើម​ឬ​ស្សី ដឹក​ដំឡូង​និង​ដឹកទំនិញ​ទៅ​លក់​នៅ​ព្រៃ​ក្រុមហ៊ុន​ពេល​រដូវវស្សា​ទឹក​ជន់ និង​ក៍ មាន​មួយចំនួន​យកទៅ​ស៊ីឈ្នួល​ដឹក​ឈេ​ី​ក្នុងព្រៃ​ឲ្យ​ក្រុមហ៊ុន​មែន​។​