អាជីវកម្ម​បូម​ខ្សាច់ មាន​ទាំង​រថយន្ដ​ធំៗ​ដឹក​ដី​ដឹក​ខ្សាច់​របស់ មន្ត្រី​យោធា ជា គឹម​ហួត និង​លោក​ចាន់ ណា កំពុង​បំពុល​បរិ ស្ថាន​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​និង​បំផ្លិចបំផ្លាញ​ផ្លូវ នៅ​ទឹកដី ខណ្ឌឫស្សីកែវ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​កំពុងមាន​វិធានការ​

0

 

​ភ្នំពេញ ៖​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នា​ទឹកដី​ខណ្ឌឫស្សីកែវ បាន​រិះគន់​ចំៗ​សារជាថ្មី​ម្ដង ទៀតហើយ ចំពោះ​រថយន្ដ​តូចធំ​ដឹក​ដី ដឹក​ខ្សាច់​កំពុង​ចរាចរ ទៅមក​ឥតឈប់ឈរ ទាំងយប់​ទាំង​ថ្ងៃ ដែល​បង្ក​ជា​ហា​និ
​ភ័យ​ខ្ពស់​ដល់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​ផ្សេងៗ​ត្រូវ​ទទួលរង​នូវ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ជាពិសេស ជាងនេះទៅទៀត​នោះ ផ្លូវលំ ផ្លូវជាតិ​តូចធំ​របស់ រដ្ឋ​ជាច្រើន​ខ្សែ​ដែលជា​ផលប្រយោជន៍​រួម ច្បាស់​ជា​ត្រូវ​រង​ការ បំផ្លិចបំផ្លាញ​ពី​រថយន្ដ​ដឹក​ដី ដឹក​ខ្សាច់​ជាក់​ជាពុំខាន ខណៈ អាជីវកម្ម​បូម​ខ្សាច់​លក់ មាន​ទាំង​រថយន្ដ​តូចធំ ដឹក​ដី ដឹក​
​ខ្សាច់​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាជីវកម្ម​របស់​មន្ត្រី​យោធា​មានអំណាច​ឈ្មោះ​ជា គឹម​ហួត និង​លោក​ចាន់ ណា បាននិងកំពុង​ប្រមូល​ផល​យ៉ាង​គ​គ្រិ​ក​គគ្រេង​ដោយ​មិនបាន​គិតពីរ​ផលប៉ះពាល់​ឡើយ​។photo_2016-04-08_19-10-18

​ស្ត្រី​ឈ្មោះ​មុំ វី មាន​វ័យ​៤៩​ឆ្នាំ​ម្នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី កែវ​បាន​លើកឡើងថា រាល់ថ្ងៃ​ឡានធំៗ​នៅតែ​បន្តរ​សកម្ម ភាព​ចរាចរ​យ៉ាង​គឃ្លើន បើទោះបី​សាលា​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​ទប់ស្កាត់ យ៉ាងណា​ក៍ដោយ​ក៍​គ្មាន​ខ្លាចញញើត​។​photo_2016-04-08_19-10-26

​បុរស​ម្នាក់ទៀត​វ័យ​ស្រដៀង​គ្នា ជា​ប្រជាពលរដ្ឋ​រស់នៅ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ក៍បាន​ត្អូញត្អែរ​ផងដែរ​ថា ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ហាមឃាត់ ពីរ​ថ្នាក់ដឹកនាំ​មូលដ្ឋាន ទេនោះ ច្បាស់​ជា​សុខភាព​ប្រជាពលរដ្ឋ​នឹងត្រូវ​ទ្រុឌទ្រោម​ខ​ណះ​ដែល​ឡានធំៗ​ដឹក​ដី​ដឹក​ខ្សាច់​មិនបាន​គ្រប​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​ព្រមទាំង​បំផ្លិចបំផ្លាញ​ផ្លូវ​សា​ធា​រណះ​របស់​រដ្ឋ​ខ្ទិចខ្ទីរ​ជាក់​ជាពុំខាន​។​photo_2016-04-08_19-10-30

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះដែរ លោក ជា ពិសី អភិបាល​នៃ គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន នេះ​បាន​បញ្ជា​ឲ្យ​លោក គោ​ប ស្លេះ ជា​អភិបាលរងខណ្ឌ ឫស្សីកែវ​ចាត់វិធានការ​ភ្លាម ។​អភិបាលរងខណ្ឌ​ឫស្សីកែវ លោក គោ​ប ស្លេះ ទទួលបន្ទុក​សណ្ដាប់ធ្នាប់​សារ​ណះ បានបញ្ជាក់​ប្រាប់​សហកា​រី​ទូរទស្សន៍​អ​ប្សា​រ៉ា​ប៉ុស្ដិ៍​លេខ​១១ តាម​ទូរស័ព្ទ​ឲ្យ​ដឹង ថា កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ សាលាខណ្ឌ​ឫស្សីកែវ​បាន​អនុវត្តន៍​ដោយ​ដាក់​គោល​ការ​ស្តង់ ដា​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ទាំង​៦​ចំណុច​សំខាន់ៗ​រួមមាន​ទី​១ រថយន្ដ​មិនត្រូវ​ដឹក​ដី​ដឹក​ខ្សាច់​ខ្សាច់ ដែល​ទទឹក ទី​២​មុន​ដឹក​ដី​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​ត្រូវ​គ្រប​ឲ្យ​ជិត ទី​៣​រថយន្ដ​មិនត្រូវ​ដឹក ដី​ដឹក​ខ្សាច់​ដាក់​លើស​ជញ្ជាំង​រថយន្ដ ទី​៤​ត្រូវ​សម្អាត​កង់​រថយន្ដ ទី​៥​រាល់ពេល​ចាក់​ខ្សាច់​ចាក់ដី ចេញពី​រថយន្ដ​ត្រូវ​គ្រលា ស់​ជញ្ជាំង​រថយន្ដ​ដើម្បី​ឲ្យ​ជ្រុះ​ដី និង​ទី​៦​ត្រូវមាន​កម្លាំង​ដាក់ វេន​ដើម្បី​លាង​សម្អាត​ផ្លូវ ។ លោក​អភិបាលរងខណ្ឌ​ឫស្សីកែវ​បាន​បន្តថា លក្ខណៈ​ស្តង់ដា​ទាំង​៦​ចំណុច​ដែល​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​ក៍​ដូចជា​សាលាខណ្ឌ​ឫស្សីកែវ​នេះ​ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម ម្ចាស់​រថយន្ដ​ដឹក​ដី ដឹក​ខ្សាច់ ត្រូវ​អនុវត្តន៍​តាម គោល​ការណែនាំ​របស់​អាជ្ញាធរ ។​ដោយឡែក លោក ជា គឹម​ហួត និង​លោក ចាន់ ណា ដែលជា​ម្ចាស់​អាជីវកម្ម​បូម ខ្សាច់​ទាំង​២​នោះ​សហការី​ទូរទស្សន៍​អ​ប្សា​រ៉ា ប៉ុស្ដិ៍​លេខ​១១ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានឡើយ​ដោយ​ឆ្លើយថា​ជាប់រវល់ ៕​ហាស់ កំសាន្ដ​