ក្រចេះ៖រថយន្តកែឆ្នៃនិងរថយន្តសាំងយ៉ុងជាច្រើនគ្រឿងនៅតែបន្តនាំគ្នាចូលទៅដឹកផលអនុផលព្រៃឈើចេញពីក្នុងភូមិ សំពោច និងចំណុចភ្នំព្រិច ដូចជាក្តា សរសរ និងឈើគ្រឿងជាច្រើនប្រភេទទៀតជាហូរហែរ តែដដែល ហើយចំណែកដូចជាក្តា សរសរ និងឈើគ្រឿងជាច្រើនប្រភេទទៀតជាហូរហែរ តែដដែល ហើយចំណែកអែលោក គង់ សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹមវិញនោះនៅតែមិនចាត់វិធានការអោយមន្ត្រីរដ្ឋបាលព្រៃឈោះក្រោមអោវាទរបស់គាត់ចុះទៅធ្វើការត្រួតពិនិត្យ បង្ក្រាប និង ទប់ស្កាត់រថយន្តដឹកឈើទាំងនោះទៅតាមច្បាប់ស្តីអំពីព្រៃឈើនោះឡើយ។ប្រជាពលរដ្ឋដែលរស់នៅឃុំ ឃ្សឹមស្រុកស្នួល បាននាំគ្នាលើកឡើងថា មូលហេតុដែលលោក គង់ សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម មិនចាត់វិធានការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ចេញពីដែនសមត្ថកិច្ចដែលគាត់កំពុងគ្រប់គ្រងដូចសព្វថ្ងៃនេះក៏វាអាស្រ័យទៅលើលោក គង់ សុផល ទទួលបាននូវលាភសក្ការ:យ៉ាងក្រាស់ក្រែលពីក្រុមឈ្មួញដឹកឈើទាំងនោះ នោះដែរ បើមិនអញ្ចឹងទេនោះក៏ក្រុមឈ្មួញទាំងនោះពុំអាចធ្វើចរាចរណ៍ដឹកជញ្ជូនឈើចេញពីតំបន់នោះដោយរលូនដូចសព្វថ្ងៃនេះនោះដែរ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបន្តទៀតថា ពួកគាត់ក៏ពុំបានដឹងច្បាស់ដែរថា ក្រុមឈ្មួញទាំងនោះ និងបានបង់លុយទៅអោយលោក គង់ សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម ក្នុងមួយរថយន្តៗក្នុងតម្លៃប៉ុន្មានម៉ឺនរៀល រឺក៏ប៉ុន្មានរយដុល្លានោះដែរ? ពាក់ព័ន្ធបញ្ហាប្រជាពលរដ្ឋរស់នៅឃុំ ឃ្សឹម ស្រុក ស្នួលបានលើកឡើងខាងលើនេះ ភ្នាក់ងាររបស់យើងក៏បានទូរស័ព្ទទៅសុំការបំភ្លឺពីគាត់ច្រើនលើកច្រើនសារដែរក៏ប៉ុន្តែលោក គង់ សុផល ពុំបានលើកទូរស័ព្ទឆ្លើយតបមកវិញនោះឡើយ។ដោយ គិន សារី




































