សៀមរាប៖ លោក ចាន់ណា ជាឈ្មួញដុះស្លែរ បានធ្វើសកម្មដឹកជញ្ជូនដោយពុំមានច្បាប់អនុញ្ញាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបស្ទាក់ចាប់បានក្នុងខណៈពេលកំពុង ដឹកចូលមកក្រុងសៀមរាប កាលពីវេលាទៀបភ្លឺថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នៅចំនុច ក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប។
រថយន្ត ប្រភេទកែច្នៃរបស់លោក ចាន់ណា ធ្លាប់តែដឹកដោយរលូន ដោយគ្មានច្បាប់ចូលមកក្នុងក្រុងសៀមរាប ត្រូវបានប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ស្ទាក់ចាប់រថយន្ត កូរ៉េដឹកឈើខុសច្បាប់មួយគ្រឿង ហើយបានប្រគល់ជូន សមត្ថកិច្ចមេព្រៃ ប៉ុន្តែ រហូតមកដល់រសៀលថ្ងៃដដែល គេនៅមិនទាន់ដឹងថា ឈើក្នុងរថយន្តនោះមានចំនួនប៉ុន្មាននៅឡើយទេ ដែលត្រូវបាន គេសង្ស័យថា សមត្ថកិច្ចមេព្រៃ ត្រូវរ៉ូវគ្នាជាមួយម្ចាស់ដេប៉ូឈើ ទើបសកម្មភាពវាស់វែង ពុំទាន់ចាប់ផ្តើមកក្រើក។
លោកឡឹង សុខា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា លោកនៅមិនទាន់អាចប្រាប់ថា ឈើដែលចាប់នេះមានចំនួនប៉ុន្មានទេ ព្រោះមិនទាន់បានវាស់វែងនៅឡើយ ដោយសារបានលេសថា រថយន្តវាខូច ហើយកំពុងជួសជុលនៅកន្លែងកងរាជអាវុធហត្ថនៅឡើយ ដូច្នេះមិនទាន់បានរាប់ទេ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់រថយន្ត កូរ៉េ ដឹកឈើនេះ ជារបស់ឈ្មួញម្នាក់ឈ្មោះ ចាន់ណា ដែលជាឈ្មួញ រកស៊ីដឹកឈើខុសច្បាប់ រាប់សិបឆ្នាំមកហើយ គឺចាប់តាំងពីដឹករថយន្ត នីសាន់កែច្នៃ រហូតឈានដល់រថយន្ត ឃ្លុប តែសកម្មភាពដឹកឈើនេះ ត្រូវបានគេដឹងថា ឈ្មួញឈ្មោះ ចាន់ ណានេះ បានក្លាយជាបងធ៌ម ប្អូនធ៌ម លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ធ្វើជាខ្នងបង្អែក មេព្រៃខ្នាសរង្វាស់ ស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកលោក យឹម ស៊ីវន និងលោក នាយសង្កាត់បន្ទាយស្រីសុទ្ធ តែត្រូវថ្នាំសណ្តំរបស់លោក ចាន់ណា ដោយសារតែលោក ចាន់ណានេះ ដឹកឈើជិត១០ឆ្នាំហើយ មេព្រៃទាំងនេះ មិនខ្វល់នឹងការបង្រ្កាប ប្រហែលជាទុកសម្រាប់ចិញ្ចឹមឆ្នាំបាយ។
លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានធ្វើការ បដិសេធថា លោកមិនបានជាប់ពាក់ព័ន្ធដូចការលើកឡើងនេះ ចំពោះកាដឹកបទល្មើស ទាក់ទងជាមួយជំនាញរបស់លោក ឲ្យតែដឹងលោកនឹងបង្ក្រាប៕
ប៉ុន្តែមហាជនបានអស់សំណើចចំពោះ ការស្រាយបំភ្លឺរបស់លោក ម៉ុង ប៊ុនលីម ថាមិនដែលដឹង ព្រោះរថយន្ត ទាំងនីសាន់ និងរថយន្តកូរ៉េ គឺសុទ្ធតែបង់ឆ្លងកាត់ស្នាក់ការរបស់លោក ចំណែកការរាប់អាន់ រវាងលោក ចាន់ណា និង លោក ម៉ុងប៊ុនលីន មានភាពជិតស្និទ្ធជាងបងប្អូនទៀត ។ ដោយ ប៊ុន រដ្ឋា