ភ្នំពេញ៖បុរសម្នាក់បានបើករ៉ុម៉កម៉ូតូកង់បី ក្នុងល្បឿនលឿន ហើយបានវ៉ាក់អើជាមួយនិងម៉ូតូមួយគ្រឿងទៀត ដែលជិះកាត់ពីមុខ ក៏បួងចង្កូតជ្រុល ទៅបុកចូលផ្ទះលក់អីវ៉ាន់ បណ្ដាល
ឲ្យរងការូចខាតសំភារះជាច្រើន ហើយក៏ធ្វើឲ្យស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះរងរបួសស្រាលផងដែរ ។ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បើតាមសម្ដីបុរសម្នាក់ដែលជាអ្នកបើករ៉ម៉កម៉ូតូកង់បីបង្កនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករ៉ុម៉ក់ម៉ូតូកង់បី និងមានដឹងប្អូនម្នាក់នៅលើរ៉ុម៉កបង្ក បានបើកបរទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុក៏បានវ៉ាក់អើជាមួយម៉ូតូមួយគ្រឿងមិនចាំម៉ាក ដែលជិះកាត់ពីមុខ បណ្ដាលឲ្យរូបគាត់គេច និងបួងចង្កូតជ្រុលទៅបុកផ្ទះលក់អីវ៉ាន់ បណ្ដាលឲ្យរងការខូចខាតសំភារះជាច្រើន និងធ្វើឲ្យស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះរងរបួសស្រាលផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតភ្លាមៗ រីឯម្ចាស់រ៉ម៉ក់ម៉ូតូកង់បីបង្កនោះ បានចុះទទួលកំហុសរបស់ខ្លួន និងសំុសម្របសម្រួលជាមួយម្ចាស់ផ្ទះផងដែរ ដោយព្រមសង់ថ្លៃខូចខាត ចំនួន៣៨០$ ឲ្យទៅម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង៕ដោយៈជីម ភារ៉ា




































