​នាយ​ឧ​ត្ត​ម​សេនី​យ៏​សៅ សុខាមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នឹង​មន្ត្រី​បរិស្ថាន ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​តុលា ជាពិសេស​លោក​ព្រះរាជអាជ្ញារ ត្រូវ​ជួយ​សម្របសម្រួល​នីតិវិធី​តាមផ្លូវ​ច្បាប់

0

ខេត្តមណ្ឌលគិរី៖ ដើម្បី​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ លើ​ជន​ដែលមាន​ការពាក់​ព័​ន្ឋ​នឹង​ករណី​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី​។​នាយ​ឧ​ត្ត​ម​សេនី​យ៏​បាន​ថ្លែង​បែបនេះ នៅពេល​លោក​ដឹកនាំ​គណៈកម្មាធិការ​ថ្នាក់ជាតិ​ដើម្បី​ទប់​ស្តា​ត់ នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ខេត្តមណ្ឌលគិរី​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​៩ មិនា ២០១៦​។​
​ក្រុមហ៊ុន​ចំនួន​៥​ដែលមាន​ផ្ទុក​ឈើ​ខុសច្បាប់​នឹង​កំពុង​ប្រឈម​ជាមួយ​ផ្លូវច្បាប់ ខណៈ​គណៈ​កម្ម​ធិ​ការ​ថ្នាក់ជាតិ​ក៏​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ធ្វើ​ពាក្យបណ្តឹង​ទៅ​តុលា​រួមមាន ក្រុមហ៊ុន ប៊ិ​ញ​ភ្វឿ​ក​១ ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ថា​ន់ ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់ ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ។​ប្រតិបត្តិការ​រ​ចុះ​ត្រួតពិនិត្យ​ឈើ​តាម​បណ្តាល​ក្រុមហ៊ុន​ដី​សម្បទាន​រយៈពេល​ពីរ​ថ្ងៃ ក្នុង​ខេត្តមណ្ឌលគិរី ប្រធាន​គណៈ​កម្ម​ធិ​ការ​ថ្នាក់ជាតិ បាន​សង្កត់ធ្ងន់​ចំពោះ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ថា​ន់ នឹង​ក្រុមហ៊ុន​ប៊ិ​ញ​ភ្វឿ​ក​១ ដែលមាន​ឈើ​ខុសច្បាប់​ច្រើនជាងគេ សរុប​ប្រមាណ​ជិត​៣​ម៉ឺន​ម៉ែត្រគូប​។​photo_2016-04-09_11-24-55
​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹងថា​«​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹងថា​មាន បុគ្គល​ណា ខ្លះ នឹងត្រូវ​ជាប់​ពាក់​ព័​ន្ឋ​ក្នុង​បទល្មើស​នេះ​នះ​ទេ​…​គណៈ​កម្ម​ធិ​ការ​កំពុងធ្វើការ លើ​រឿង​នេះហើយ ដូច្នេះ​ល​ទ្ឋ​ផល​រង់ចាំ​ពេល​ក្រោយ ទើប​ដឹង​ច្បាស់​»​។​
​នាយ​ឧ​ត្ត​ម​សេនី​យ៏​សៅ សុខា បាន​ថ្លែង​នៅពេល​ចុះទៅ​ដល់​ក្រុមហ៊ុន​ខ្មែរ​អង្គ​រថា «​សូម​មន្ត្រី​ជំនាញ​ត្រូវ​ញែក​ឈើ​ដែល​ល្មើស នឹង​ឈើ​ដែល​ត្រឹមត្រូវ ព្រោះ​ទីតាំង​នេះ​គឺជា​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច តែ​ត្រូវ​រដ្ឋាភិបាល​ស​ម្រ​ច​ដកយក​ដី​ពី​ក្រុមហ៊ុន​វិនិយោគ​វិញ កាលពី​ជាង​១​ឆ្នាំមុន​តែ​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ផ្សេង​ប្រមូល​ឈើ​សេសសល់​លើដី​ដដែល​ហ្នឹង​…​កាល​ហ្នុ​ង​មាន​ចំនួន​ប្រមាណ​ជាង ៧០០​ម៉ែត្រគូប តែ​ឈើ​ឥឡូវ​ចូលដល់​ជាង​ម៉ឺន​ម៉ែត្រគូប​…​ចឹ​ងរ​ក​ឲ្យ​ឃើញ​អា​ឈើ​ចំនួន​៧០០​ម៉ែត្រគូប​ដែល​ឲ្យ​ប្រមូល ចំណែក​អា​នៅសល់ នោះ​ហើយ​គឺជា​ឈើ​ខុស​ទាំងអស់ ព្រោះ​កន្លែង​នេះ​ជា​កន្លែង​ខុស​ធំជាងគេ​»​។​នាយ​ឧ​ត្ត​ម​សេនី​យ៏​បាន​បន្តថា​«​មិន​ពិបាក​ទេ​ត្រូវ​រកមុខ​ក្រុមហ៊ុន​ណា ជា​អ្នកប្រមូល​ឈើ​ចឹ​ង​ត្រូវ​រកមុខ​ឲ្យ​ឃើញ នេះ​គឺជា​មុខសញ្ញា​នៃ​ពាក្យបណ្តឹង​…​ហើយ​វត្ថុតាង​នៅទីនេះ គឺជា​វត្ថុតាង​នៃ​បទល្មើស​»​។​photo_2016-04-09_11-24-48 photo_2016-04-09_11-24-52 photo_2016-04-09_11-24-50
​របាយការណ៍​នៃ​ចំនួន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តមណ្ឌលគិរី មិនទាន់​ត្រូវបាន​គណៈកម្មាធិការ​ថ្នាក់ជាតិ​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ប​ណ្តោះ​អាសន្ន​របស់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​បញ្ជាក់ថា ក្រុមហ៊ុន​ឈ្មោះ​ប៊ិ​ញ ហ្វឿ​ក​១ មាន​ឈើ​ខុសច្បាប់​ចំនួន ៤ ៣៨៤,៧១៤​ម៉ែត្រគូប ,​ឈើ​ក្នុង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ជាង​១​ម៉ឺន​ម៉ែត្រគូប និង​ឈើ​ដែល មានច្បាប់​៧​រយ​ម៉ែត្រគូប ប៉ុន្តែ​ត្រូវបាន​ដឹក​ចេញ​អស់​ពាក់កណ្តាល​ហើយ​សំរាប់​ឈើ​មានច្បាប់​នោះ ,​ក្រុមហ៊ុន​ដាយ​ថា​ន់ ឈើ​ខុស ច្បាប់​ជាង​១​ម៉ឺន ម៉ែត្រគូប​,​ក្រុមហ៊ុន យូ​នី​គ្រី​ន​ជាង​១​ពាន់​ម៉ែត្រ​គីប និង​ក្រុមហ៊ុន​ម៉ា​ស្ទើរ​ខេ​សាន់ ជិត​១​ម៉ឺន​ម៉ែត្រ​គីប ។​photo_2016-04-09_11-25-00
​ចំណែក​ការងារ​បន្ទាប់​គឺ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏​បានប្រគល់​ទៅ​ជំនាញ​បរិស្ថាន​ខេត្ត​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ជា អ្នកចាត់ការ នឹង​ស្រាវជ្រាវ​វែកមុខ​រក​ជនល្មើស ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​។ កន្លងមក​គេ នៅចាំ​ថា លោក សំ​រ៉ង់ ឌី​វី​ចិត្រ នាយ​យក ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តែងតែ ពោល​អះអាង​ប្រាប់​អ្នក​ព័​ត៍​មាន​ថា ឈើ​ក្នុង​ក្រុមហ៊ុន
​កសិកម្ម​ខ្មែរ​អង្គរ និង ក្រុមហ៊ុន​ដាយ​ថា​ន់ សុទ្ធតែ​មានច្បាប់​ត្រឹមត្រូវ និង​ចោត ប្រកាន់​ថា អ្នកកាសែត​ផ្សាយ​ព័​ត៍​មាន​មិន​ពិត ប៉ុន្តែ​នៅពេលនេះ រឿងរ៉ាវ​អា​ថ៍កំ​បាំង ដែល​លោក សំ​រ៉ង ឌី​វិចិត្រ ព្យាយាម​លាក់បាំង អស់​ជាច្រើន​ឆ្នាំ​នោះ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា រកឃើញថា ឈើ​រាប់ពាន់​ម៉ឺន​ម៉ែត្រគូប ដែល​ស្ថិតក្នុង​ដែន​ជម្រក​សត្វ ព្រៃភ្នំ​ព្រេច គឺ​សុទ្ធតែជា​ឈើ​គ្មាន​ច្បាប់​ទាំងអស់ ដែល​ផ្ទុយស្រឡះ​ពី​ការអះអាង​របស់លោក សំ​រ៉ង់ ឌី​វិចិត្រ កន្លងមក​នោះ​។​photo_2016-04-09_11-25-00 photo_2016-04-09_11-24-45
​ដើមចម​នៃ​ការកាប់​រង្គាល​និង​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​គេ​លើកឡើងថា ដោយសារតែ​មានការ​ឃុបឃិត គ្នា​ជាល​ក្ខ​ណះ​ប្រព័ន្ធ ចាប់តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់ភូមិ​។​សហគមន៍​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ពួកគេ​ស្ទើរតែ​បាត់បង់​របរ​រក​ទទូ​ល ទាន​ដែល​បានមកពី​ធម្មជាតិ​នោះ​ទៅហើយ ដោយសារតែ​ក្រុម​ឈ្មួញ​ចូល​កាប់​យក​សូម្បីតែ​ដើម​ជ័រ​ច្បោះ ដើម​ជ័រទឹក មិន​លើក លែង​ផង​នោះ​។​សូម​រំលឹកថា កាលពី​ជាង​២​ឆ្នាំ​កន្លងទៅ ផ្លូវ​នានា​រួមទាំង​ផ្លូវជាតិ​លេខ​៧៦ ត្រូវបាន​រថយន្ត​កែឆ្នៃ រថយន្ត​យី​ឌុប ផ្ទុក​ឈើ​លើស​ទម្ងន់ ប្រើប្រាស់​បណ្តាលអោយ​រង​ការខូចខាត​យ៉ាងដំណំ និង​មិនត្រូវ​បានន​ណាទ​ទូល​ខុសត្រូវ​ឡើយ​។​