​ចិន​ចាប់ដៃ​រុស្ស៊ី ខណៈ​អាមេរិក​ពឹង​អឺរ៉ុប អំពី​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​

0

​ប៉េកាំង​៖ វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​កំពុង​កើនឡើង​យ៉ាង​ក្តៅគគុក បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ។​វិបត្តិ​នេះ​បណ្តាល​ឲ្យ​លោកខាងលិច អាមេរិក និង​អឺរ៉ុប និង​លោក​ខាងកើត ចិន រុស្ស៊ី​ត្រូវ​ប្រឈម​គ្នា គំរាម​គ្នា និង​ព្រមាន​គ្នា​ចុះឡើងៗ​ជាថ្មី​បន្ទាប់ពី​សង្គ្រាមត្រជាក់​។ នេះ​បើតាម​វេ​ប​សាយ​នានា​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​នេះ​។​ ​ជា​ញឹកញយ​អាមេរិក​បាន​ព្រមាន​ចិន​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​បន្តទៅ​ទស្សនកិច្ច​នៅ បណ្តា​ប្រទេស​ដែលមាន​ជម្លោះ​ជាមួយ​ចិន​ដូចជា​ជប៉ុន វៀតណាម ម៉ាឡេស៊ី និង​ហ្វីលីពីន​។ ដោយឡែក​ជាមួយ​រុស្ស៊ី អាមេរិក​បាន​ពឹងពាក់​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី អំពី​បញ្ហា​អ៊ុយ​ក្រែ​ន តែ​រុស្ស៊ី​មិន​ញញើត​ហើយ​បន្ត​ធ្វើតាម​ផែនការ​ដូចជា​គ្រី​មា ឬ​ដូ​ណេ​ត​ស្ក៍ ទោះបីជា​អាមេរិក អឺរ៉ុប​ព្រួត​គ្នា​ដាក់ទណ្ឌកម្ម​ក៏ដោយ​។

ទោះបីយ៉ាងណា ពេលនេះ មហាអំណាច​សព្វាវុធ​រុស្ស៊ី និង​មហាអំណាច​សេដ្ឋកិច្ច​ទី​២​លើ​លោក​ចិន មិន​ខ្វល់ខ្វាយ​ឡើយ ហើយ​បន្ត​ចាប់ដៃគ្នា​ប្រឆាំង​អាមេរិក​ចំហ ទាក់ទិន​នឹង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​នេះ​។​ ​តាម​គេហទំព័រ​នានា​ឲ្យ​ដឹងថា ចិន​មិនដែល​ជឿថា​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នោះទេ ដូច្នេះ​ចិន​មានការ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​ក្នុងការ​ចូលរួម​នៅក្នុង​ប្រភេទ​ដាក់ទណ្ឌកម្ម​ណាមួយ​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ស្ដីអំពី​វិបត្តិ​អ៊ុយ​ក្រែ​ន​នោះទេ​។​ ​តាម​អ្នកវិភាគ​នយោបាយ​មួយចំនួន​ឲ្យ​ដឹងថា ចិន​ជំទាស់​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​រុស្ស៊ី​ស្ដីអំពី​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ នេះ​គឺជា​នយោបាយ​ដែល​ចិន​បាន​ប្រកាន់យក​មិន​ផ្លាស់ប្ដូរ​ជា​យូរ មកហើយ​។

ពួកគេ​មិន​ជឿថា ការដាក់ទណ្ឌកម្ម​គឺជា​មធ្យោបាយ​មួយ​សម្រាប់​ការងារ​ទូត​អន្ដរជាតិ​នោះទេ ។ ពួកគេ​យល់ថា ការពិភាក្សា​និង​ការចរចា​គ្នា​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ធ្វើដំណើរ​ទៅមុខ​។​ ​ជាក់ស្តែង នៅពេល​មានការ​គំរាម និង​គំនាប​ពី​អាមេរិក និង​សម្ព័ន្ធមិត្ត គេ​ឃើញ​ចិន និង​រុស្ស៊ី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៤ ខែឧសភា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការផ្សាយ របស់​សារព័ត៌មាន ក្នុងស្រុក​របស់​ប្រទេស​រុស្ស៊ី​ថា នាវា​ជើង​

ទឹក ០៦​គ្រឿង​របស់​រុស្ស៊ី នឹងត្រូវ​ចូលរួម​សមយុទ្ធ «​ដែនសមុទ្រ​រួមគ្នា​ប្រចាំឆ្នាំ​២០១៤» ស្ថិតនៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​ចិន​ខាងកើត​។​ ​នាវា​ជើង​ទឹក​ទាំង ០៦​គ្រឿង​នោះ រួមមាន នាវា​ល្បាត​បំពាក់​មី​ស៊ី​ល​, នាវា​ប្រឆាំងនឹង​នាវាមុជទឹក រួមទាំង​នាវា​ទំនើបៗ​ជាច្រើន​គ្រឿង​ទៀត ដើម្បី​ពង្រឹង​ទំនុកចិត្ត និង​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក នៃ​ប្រទេស និង​កង​យោធា​

ទាំងពីរ រួមទាំង​ជំរុញ សមត្ថភាព​ដោះស្រាយ​ពី​ការ​គម្រាមកំហែង​មកលើ​សន្តិសុខ​ដែនសមុទ្រ​ផងដែរ​។​ ​គួរបញ្ជាក់​ផងដែរ​ថា សមយុទ្ធ​លើក​នេះ ជា​សមយុទ្ធ​លើក​ទី​បី​ហើយ បន្ទាប់ពី​សមយុទ្ធ​រួមគ្នា កាលពី​ខែកក្កដា ឆ្នាំ​២០១៣ នៅ​ឈូង​សមុទ្រ​ភាគ​ខាងកើត​ប្រទេស រុស្ស៊ី និង​នៅ​សមុទ្រ​លឿង កាលពី​ខែមេសា ឆ្នាំ​២០១២​កន្លងទៅនេះ​៕ 5