​នៅ​សាល​មហា​ស្រព​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥ ទិវារ​អន្តជាតិ​នារី​៨ មិនា​

0

 

​ខេត្តរតនគិរី​៖ នៅ​សាល​មហោស្រព​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥​ទិវារ​អន្តរជាតិ​នារី​៨ មិនា​ឆ្នាំ​២០១៦​ក្រោម​ប្រធានបទ​វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព​។​​ប្រារព្វ​ពិធី​នេះ​ចាប់​ផ្តើមឡើង​នៅវេលា​ម៉ោង​០៣​និង​១០​នាទី​ល្ងាច​ថ្ងៃទី​០៩​ខែ​មិនា​ឆ្នាំ​២០១៦​ដែល​រៀបចំឡើង​ដោយ​មន្ទីរ​កិច្ចការនារី​ក្រោម​អធិបតីភាព​លោក​ថង សាវុន​អភិបាលខេត្ត​អភិបាលរង​ខេត្ត​មន្ទីរ​ជំ​ុ​វិញ​ខេត្ត​កង​យុវនារី​ទាំងពីរ​ប្រភេទ​និង​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ព្រមទាំង​ស្ត្រី​សិស្សានុសិស្ស​ជាច្រើន​កុះករ​ផងដែរ​។​photo_2016-04-09_11-52-14

​បន្ទាប់ពីរ​អ្នកស្រី​ចក់ មើល​ប្រធាន​មន្ទីរ​កិច្ចការនារី​បាន​ឡើង​អាន​របាយការណ៍​បូកសរុប​ពីរ​កា​រត​ស៊ួ​រ​របស់​ស្ត្រី​ដើម្បី​រក​សិទ្ធ​កម្លាំង​ពលកម្ម​អោយ​ស្មើរ​បុរស​នោះមក​។​​ក្នុងឱកាស​នោះ​លោក​ថង សាវុន​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បានលើកឡើង​ពី​ប្រធានបទ​វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើ​ម្បើ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព​និង​លើកកម្ពស់​ស្ត្រី​គ្រប់រូប​ជា​មាតា​នៅក្នុង​ក្រុមគ្រួសារ​ទូទាំងប្រទេស​ផងដែរ​។​photo_2016-04-09_11-52-18

​ហើយ​ឯកឧត្តម​ក៍​បានលើកឡើង​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ដាក់​ឲ្យ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០១៦​នេះ​មិនត្រូវ​យោគយល់​សំ​ម្បី​តែ​រថយន្ត​របស់លោក​ផ្ទល់​ក៍​ត្រូវ​ផាកពិន័យ​ដែរ​ព្រោះ​ច្បាប់​ថ្មី​ព្រៀប​បី​ដូចជា​ជំងឺ​អញ្ចឹង​មិន​ថា​អ្នកធំ​ឬ​អ្នកតូច​អ្នកក្រ​ឬ​អ្នកមាន​ព្រះសង្ឃ​និង​គ្រហស្ថ​នោះទេ​។​photo_2016-04-09_11-52-12

​ជា​ចុងក្រោយ​ឯកឧត្តម​អភិបាលខេត្ត​ក៍បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​អតីតមន្ត្រី​រាជការ​ជា​ស្ត្រី​ដែល​បាន​ចូល​និវត្ត​និង​ចែកជូន​អំណោយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​មន្ទីរ​កិច្ចការនារី​ខេត្ត​ដល់​ជន​ចាស់ជរា​ក្រីក្រ​ជា​ស្ត្រី​ចំនួន​៥០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​១​និង​ថវិកា​ចំនួន​៥​ពាន់​រៀល​និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥០​នាក់​ទៀត​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​ចំនួន​១​ម៉ឺន​រៀល​ព្រមទាំង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ចំនួន​៨០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​១​ក្បាល​និង​ប៊ិច​១​ដើម​ផងដែរ​៕ ដោយ​:​យក្ស ឡោម​