0

ផ្សារ​ស្ទោង​ស្ថិតនៅក្នុង​គំនរ​សំរាម​សង្ស័យ​ប្រធាន​ផ្សារ​និង​អភិបាលស្រុក​ស្ទោង​ទុក​អភិរក្ស​
​កំពង់ធំៈ គំនរ​សំរាម​ក្នុង​ផ្សារ​ស្ទោង ត្រូវបាន​គេ​មើលឃើញថា ជា​គំនរ​សំរាម​រាប់​ឆ្នាំ​មកហើយ ក្រុម​សារ​តែ​ក្រុម​អជីវ​ករ ក្នុង​ផ្សា​អះអាងថា គ្មាន​ទីតាំង​ចាក់សំរាម ដែល​ត្រូវបាន​ម្ចាស់​ផ្សារ និង​អជ្ញាធរ​រៀបចំ​ឲ្យ​មានការ ចោល​សំរាម​ឲ្យ​មាន​របៀប និង​មាន​អនាម័យ ទើបបានជា​ពួកគាត់​នាំគ្នា​ចោល​សំរាម​ក្នុង​ផ្សារ​គរ​ដូច​ភ្នំ បង្ករ​ឲ្យ​មាន​ក្លិន​ឆ្អេះឆ្អាប​ស្អុយ​យ៉ាងខ្លាំង​ជាពិសេស​ក្នុងពេល​មាន​ភ្លៀង​ធ្លាក់ ទឹក​សម្រាប់​ស្អុយ​ពេញបន្ទុក ដែលមាន​ទីតាំង​ផ្សារ​នេះ​ស្ថិតនៅ​ភូមិ លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង​ខែ​ត្ដ​កំពង់ធំ​។​photo_2016-04-09_15-18-10
​ក្រុមអាជីវករ​លក់​ត្រី​លក់​បន្លែ​និង​លក់​សំលៀកបំពាក់​បាននាំគ្នា​រិះ​គន យ៉ាងធ្ងន់ធ្ងរ​ទៅលើ ប្រធាន​ផ្សារ​ស្ទោង​ថា​មិនចេះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ មិន​គិតពី​សុខភាព​របស់​ប្រជាពលរដ្ឋ បណ្តោយ​ឲ្យ​ការលក់ដូរ​នៅ​ជាមួយនិង​គំនរ​សំរាម និង​ពុំបាន​គិតគូរ​ពី​ការសំអាត គិត​ងែ​រ​ដើរ​យក​ផាស៊ី​តែមួយ​មុខ​ចំណែក​សំរាម​មាន​ចោល​គ្រប់​ទីកន្លែង​ស្ទើរតែ​ក្លាយជា​ផ្សារ​សំរាម ដោយសារតែ​សំរាម​ចោល​ពេញ​ផ្សារ ទាំង​កន្លែង​លក់​ខោអាវ លក់​ម្ហូប អាហារ ត្រី​សាច់ សុទ្ធ​តែមាន​សំរាម​ទាំងអស់ ក្នុងនោះ​ពួកគាត់​បាន​កំពុង​តែមាន ការព្រួយបារម្ភ​ណ៍​ថា នៅពេល​រដូវភ្លៀង បើសិនជា​លោក ប្រធាន​ផ្សារ និង​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង ពុំមាន​វិធានការ​នោះ ទេ ទឹក​ជ្រាំ​ហូរ​ចេញពី​សំរាម​ហូរ​ពាសពេញ​ផ្សារ​ដូច​សព្វដង​ហើយ ។​photo_2016-04-09_15-18-16
​អ្នកដើរ​យក​ផាស៊ី​ផ្សារ​បាន​ប្រាប់​អ្នកយក​ព​ត័​មាន​យើង​ថា​រឿង​សំរាម​និង​ភក់ជ្រាំ​លោក​មិនបាន​ទទួលខុស​ត្រុ​វ នោះទេ ព្រោះ​ជា​រឿង​លោក​ប្រធាន​ផ្សារ​ជា​អ្នកចាត់ចែង ចំណែក​លោក​មាន​ភារៈកិច្ច​គ្រាន់តែ​ដើរ​យក ភាស៊ី​ផ្សារ​តែប៉ុណ្ណោះ គាត់​ចង់​និយាយ​រឿង​និង​ដែរ តែ​គាត់​និយាយ​មិនកើត​ព្រោះ​គាត់​ជា​អ្នក​ស៊ី​ឈ្នូ​ល​គេ​ទេ​។​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ចុងឆ្នាំ​២០១៦ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ចុះ​ពិនិត្យ​ម្តង រួចមកហើយ ព្រមទាំង​បាន​ណែនាំ​ឲ្យ​ម្ចាស់​ផ្សារ និង​អាជ្ញាធរ​ស្រុក​រៀបចំ​សំអាត​ឲ្យ​មាន​អនាម័យ ចៀសវាង​មាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ តែ​ពុំ​ត្រូវបាន​ម្ចាស់​ផ្សារ​មាន​ចំណាត់ការ​លើ​ការ​ចោល​សំរាម​នោះទេ​។
​លោក នង ស៊ីថា ប្រធាន​ភាស៊ី​ផ្សារ​បាន​បញ្ជាក់ថា ផ្សារ​ស្ទោង​គឺជា​ផ្សារ​អាណាធិបតេយ្យ ពុំ​អាច​គ្រប់គ្រង​បាន ទេ អោយតែ​ប៉ះ​រលាក់ៗ​ហើយ ទោះជា​ហាម​យ៉ាងណា​ក៏​មិន​ព្រមធ្វើ​ការណែនាំ​ដែរ តែ​ចំណែក​សំរាម​នៅ​ខាង មុខ​លោក​បាន​កំពុងតែ រៀបចំ​ឲ្យ​មានការ​សំអាត​ទីតាំង​ចាក់សំរាម​ឡើងវិញ ។photo_2016-04-09_15-18-19
​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា បញ្ហា​សំរាម​គឺ​ផ្សារ​ស្ទោង​នេះ ពីមុន​ពុំមាន​លទ្ធភាព​ទិញ ដី​សម្រាប់​ចាក់សំរាម តែ​មកដល់ពេលនេះ មាន​ទីតាំង​ចាក់សំរាម​បាន​ហើយ បែរជា​អត់​មាន​រថយន្ត​ក្នុងការ​ដឹកជញ្ជូន​សំរាម​ទៀត ចំណែក​អ្នកម៉ៅការ​សំរាម គឺ​គេ​យក​ភាស៊ី​photo_2016-04-09_15-18-14តែ​អ្នកលក់​ក្នុង​ផ្សារ ចំណែក​អ្នកលក់​ខាងក្រៅ​ផ្សារ នាំគ្នា​យក​សំរាម​មកចាក់​នៅ​ខាងក្រៅ​ផ្សារ ទើបបានជា​ក្រុមហ៊ុន​ម៉ៅការ​សំរាម មិន​ព្រម​ដឹកយក ទៅ​ចោល ចំណែក​ក្នុង​ផ្សារ​ដែលមាន​សំរាម​ច្រើន គឺ​អ្នករស់នៅ​ជុំវិញ​ផ្សារ​យកមក​ចោល ហើយ​អ្នក​ទាំងនោះ​ពុំបាន​បងលុយ​ឲ្យ​ខាង​ភាស៊ី​ផ្សារ​ទេ​។​លោក​បាន​បញ្ជាក់ថា ស្រុក​ស្ទោង​នេះ​ពិបាក​ណាស់​មិនទាន់មាន ក្រុមហ៊ុន​ម៉ៅការ​សំរាម​នោះទេ ។ ដោយ ផន សុជាតិ​