បន្ទាយមានជ័យ: ការប្រឡងប្រណាំង សាលារៀនស្អាត ទីផ្សារស្អាត បន្ទប់អនាម័យ ត្រូវបានលើកយកមកផ្សព្វផ្សាយ ជូនរដ្ឋបាលស្រុក ក្រុងទាំង៩ លោកគ្រូអ្នកគ្រូ និងវិស័យឯកជនក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃទី ១០មិនា២០១៦នៅមន្ទីរអប់រំយុវជននិងកីឡា។
លោក ឈឺយ ចាន់ណាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: សិក្ខាសាលាផ្សព្វផ្សាយការប្រឡងប្រណាំង សាលារៀនស្អាត មានពានរង្វាន់សម្រាប់ ថ្នាក់មតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យស្អាត សកលវិទ្យាល័យស្អាត ទីផ្សារស្អាតផ្ដល់ពានរង្វាន់ ផ្សារទំនើបស្អាត ផ្សារម៉ាតស្អាត ផ្សារសាធារណ:ស្អាត និងបន្ទប់អនាម័យស្អាត ធ្វើឡើងដើម្បីអ្នកចូលរួមយល់ដឹង ពីនិតិវិធីប្រឡងប្រណាំង ប្រាប់ពីការចូលរួមដាក់ពាក្យដែលនិងចាប់ផ្ដើមពីថ្ងៃទី១ ដល់ ៣១ មិនា ២០១៦។
ជាមួយនិងការផ្សព្វផ្សាយនេះលោក កែវ តារារស្មី នាយកទីចាត់ការអន្តរវិស័យបានអានក្លឹមសារទាំងស្រុង សេចក្ដីជូនដំណឹងស្ដីពី ការប្រឡងប្រណាំងផ្សារស្អាត ឆ្នាំ២០១៦ សាលារៀនស្អាត ឆ្នាំ២០១៦ និងបង្គន់អនាម័យស្អាតសាធារណះស្អាត របស់គណះកម្មាធិការវាយតម្លៃទីក្រុងស្អាត ផ្សព្វផ្សាយជូនអ្នកចូលរួមផងដែរ។
លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ គាំទ្រខ្លឹមសារនិងសកម្មភាពនៃ ការប្រឡងប្រណាំងនេះ ព្រមទាំងសំណូមពរអោយមានការចូលរួម តាមក្លឹមសារទាំងស្រុង សេចក្ដីជូនដំណឹងនៃការប្រឡងប្រណាំង ដើម្បីចួលរួមអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមការប្រឡងប្រណាំ បរិស្ថានស្អាតជាមួយប្រទេសសមាជិកអាស៊ាន៕ដោយ:ឃិន គន្ធា



































