ភ្នំពេញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញលទ្ធផលនៃការសម្រេច បានលើការអនុវត្តតាមបទបញ្ជាលេខ០១ បប នយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួមមានការវាស់វែង ការបិទផ្សាយផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីចុងសប្តាហ៍មុននេះ។
យោងតាមសេចក្តីជូនដំណឹងចុះកាលបរិច្ឆេទថ្ងៃទី៨ ខែឧសភា ឆ្នាំ២ឥ១៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញលទ្ធផលនៃការសម្រេច បានលើការអនុវត្តតាមបទបញ្ជាលេខ០១ បប នយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួមមានតំបន់វិនិច្ឆ័យចំនួន ៣៥៧ ឃុំ ដែលក្នុងនោះ៣១៤ឃុំ បាននិងកំពុងបិទផ្សាយក្នុងចំណោម៥១៧ទីតាំង បំពេញសលាកបត្រជាង៧១ម៉ឺនក្បាលដី ការវាស់វែងបាន៧១ម៉ឺនក្បាលដី ការបិទផ្សាយបានជាង៧០ម៉ឺនក្បាលដី និងចែកប័ណ្ណដល់ប្រជាពលរដ្ឋបានជាង៥០ម៉ឺនក្បាលដីផងដែរ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីចុងសប្តាហ៍មុននេះដដែលបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានធ្វើអនុបយោគកាត់ផ្ទៃដីសរុបទំហំជាង១លានហិកតា ដែលក្នុងនោះទំហំ ជាង៣៤ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានសេដ្ឋកិច្ចចំនួន១២៨ និងទំហំជិត២៣ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន១៦ និងទំហំជិត៥០ម៉ឺនហិកតា កាត់ចេញពីដីរដ្ឋ និងដីព្រៃមានដីកាដកហូតដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមរយៈព្រះរាជក្រឹត្យចណនួន៩៦ អនុក្រឹត្យចំនួន៦៧៨ និងសេចក្តីសម្រេចផ្តល់គោលការណ៍របស់រាជរដ្ឋាភិបាលចំនួន៧០៧ស.ជ.ណ ។
មកទល់ខែមីនា ឆ្នាំ២០១៤ លទ្ធផលសម្រេចលើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធតាមរយៈកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP)ទាំង២៤រាជធានី ខេត្ត បាននិងកំពុងបន្តអនុវត្តនៅស្រុកចំនួន៧១ ឃុំចំនួន៣៩៤ និងភូមិចំនួន៣៥២៥ រួមមាន បញ្ចូឡទិន្នន័យបានជាង២.៩លានក្បាលដី បិទផ្សាយចប់បានជាង២.៧លានក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានជិត២.៣លានប័ណ្ណ។ ចំណែកលទ្ធផលសម្រេចបានលើការចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំបានចំនួនជាង៦០ម៉ឺនប័ណ្ណ៕