​អ្នក​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ជិត​អស់​ទុក្ខ​កង្វល់​រឿង​ខ្វះ​ទឹក​ធ្វើ​ស្រែចំការ ព្រោះ​នឹងមាន​ប្រព័ន្ធធារាសាស្ត្រ “​កី​ចក​” ប្រព័ន្ធធារាសាស្ត្រ “​កី​ចក​”

0

​អ្នក​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ជិត​អស់​ទុក្ខ​កង្វល់​រឿង​ខ្វះ​ទឹក​ធ្វើ​ស្រែចំការ ព្រោះ​នឹងមាន​ប្រព័ន្ធធារាសាស្ត្រ “​កី​ចក​” ប្រព័ន្ធធារាសាស្ត្រ “​កី​ចក​” ស្ថិតក្នុង​ស្រុក​រមាសហែក ស្រុក​រំដួល ស្រុក​ស្វាយជ្រុំ ស្រុក​ស្វាយទាប ស្រុក​កំពង់រោ​ទ៏ និង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ​២០១១ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧ ខាងមុខ​។​ប្រព័ន្ធធារាសាស្ត្រ​កី​ចក មាន​តួនាទី​ប្រមូល​ទឹក​ពី​ទន្លេតូច ស្ទឹង​កំពង់ត្រាច និង​ទឹក​ពី​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នានា​នៃ​ខ្ពង់រាប​របស់​ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ។ ក្រោយពេល​សាងសង់​រួច ប្រព័ន្ធធារាសាស្ត្រ “​កី​ចក​” នឹង​ប្រែក្លាយ​តំបន់​ស្ងួត​ហួតហែង ករៀម​ក្រោះ ឲ្យ​ក្លាយទៅជា​តំបន់​បៃតង ដោយសារតែ​គម្រោង​នេះ​នឹង​ផ្តល់​សក្តានុពល​ទឹក​សម្រាប់​ការស្រោចស្រព​លើ​ផ្ទៃដី ៥០.០០០ ហ​ត នៅក្នុង​ក្រុង​ស្វាយរៀង ស្រុក​រំដួល ស្វាយជ្រុំ ស្វាយទាប កំពង់រោទិ៍ និង​ស្រុក​រមាសហែក​៕​photo_2016-04-09_17-15-00 photo_2016-04-09_17-14-59 photo_2016-04-09_17-14-57 photo_2016-04-09_17-14-54