ខេត្តព្រះសីហនុ៖ ព្រៃនប់:ថ្ងៃទី១០.០៣.២០១៦ វេលាម៉ោង ៨.៣០ នាទីព្រឹក សមត្តិកិច្ចខេត្ត ស្រុកបាន សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ ខេត្តព្រះសីហនុ យោធាមូលដ្ឋានរាម សាលាហ្វិកហ្វឹន អាជ្ញាធរភូមិ-ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំរាម មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យសាកសពជនបរទេសម្នាក់ឈ្មោះ Michael Jame ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 707587771 ដែលត្រូវបានប្រជាពលរដ្ឋម្នាក់ប្រទះឃើញដេកស្លាប់ នៅចំណុចភូមិអ៊ុង ឃុំរាម ចម្ងាយប្រហែល៧០០ ម៉ែត្រ ពីសាលាហ្វឹកហ្វឹនយោធាជើងទឹក ។
ក្នុងការពិនិត្យ បានរកឃើញ សាកសពមានសភាពក្រៀមស្វិត ទូរស័ព្ទ iPhone មួយគ្រឿង កាតាបស្ពាយពីក្រោយ ០១. ដបទឹកសុទ្ឋ០៣ ដប ឧបករណ៍សាកថ្មទូរស័ព្ទ (power bank) ០១ គ្រឿង និងថ្នាំពេទ្យមួយចំនួន ។ជុំវិញកាស្លាប់នេះត្រូវបានសមត្ថកិច្ចអះអាងថា អាចមកពីខ្យល់គខណៈពេលជនរងគ្រោះដើរស្មើរជើងតាមព្រៃភ្នំ៕ក្រោយពីធ្វើការពិនិត្យរួច សាកសពត្រូវបានវេចខ្ចប់ យកទៅរក្សាទុកនៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ។




































