ស្ត្រី​ម្នាក់​បាន​លោត​ចុះ​ពីលើ​សាឡាង​បណ្តាល​ឲ្យ​សាឡាង​បុក​គៀប​ស្លាប់​នៅ​ស្រុក​អណ្តូង​មាស​

0

​ខេត្តរតនគិរី​៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​លោត​ចុះ​ពីលើ​សាឡាង​ដែល​មិនទាន់​ដល់​ចំណត​ផុង​ជាប់ជើង​ត្រូវ​សាឡាង​បុក​រងរបួស​ធ្ងន់​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អណ្តូង​មាស​ត្រូវបាន​ស្លាប់ ។​​ហេតុ​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ១០​និង​១៥ នាទី​ព្រឹក​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១៦ ត្រង់ចំណុច​កំពង់ដរ​ឆ្លង​ត្រើយម្ខាង​កើត​ទន្លេ ស្ថិត​ក្នុងភូមិ កា​ជូត ឃុំ ញ៉ា​ង ស្រុក អណ្តូង​មាស​ខេត្តរតនគិរី ។​​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​ជនរងគ្រោះ​មានឈ្មោះ រ​ម៉ា​ម អ៑ញ់ ភេទ ស្រី អាយុ ៤៥ ឆ្នាំ​ជនជាតិ កាចក់ រស់នៅ ភូមិ​តា​ណង ឃុំ តា​ឡាវ ស្រុក​អណ្តូង​មាស​ខេត្តរតនគិរី ត្រូវបាន​សាឡាង​បុក​គៀប​ស្លាប់ ក្នុងខណៈពេល​សាឡាង​ចូល​ជិត​ដល់​មាត់ច្រាំង ហើយ​ជនរងគ្រោះ បាន​លោត​ចុះ​មុន ប៉ុន្តែ​លោត​មិន​ផុត ក៍​ផុងជើង​ដួល ត្រូវ​សាឡាង​បុក​ពឹ​ក្រោយ​បណ្ដាលអោយ​រងរបួស​ធ្ងន់ ពេល​ដឹកយក​មកដល់​ម​ន្ទឹ​ពេទ្យ​បង្អែក​ស្រុក​ក៏បាន​ស្លាប់​តែម្ដង ។​photo_2016-04-09_19-14-42

​ស​ក្សី​នៅ​កន្លែងកើតហេតុ​ប្រាប់​ឲ្យ​ដឹងថា​ជនរងគ្រោះ​ពិតជា​បាន​ចុះ​ពីសា​ឡាង​ដែល​សាឡាង​កំពុង​ចរាចរណ៍​នៅឡើយ​មែន​។​​ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​រួចរាល់​ក៍​បានប្រគល់​សាកសព​ទៅអោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ផងដែរ​។​

​រីឯ​ម្ចាស់​សាឡាង​សមត្ថកិច្ច​កំពុង​បំពេញបែបបទ​ចាត់​វិធាន​ទៅតាម​និតិ​វិធី​ច្បាប់​។ ដោយឡែក​ម្ចាស់​សាឡា​ល​គួរតែ​ដាក់​បំរាម​កុំ​ឲ្យ​លោត​ចុះ​នៅពេលដែល​សាឡាង​មិនទាន់​ឈប់​អោយបាន​ត្រឹមត្រូវ​នោះ​៕ photo_2016-04-09_19-14-47