ប្រតិភូ​កាកបាទក្រហមកម្ពុជា​ជួ​ម​សំណេះសំណាល​ជា​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​មេរោគ​អេដស៍ ! គ្រួសារ​ពិការ ! ចាស់ជរា​គ្មាន​ទីពឹង និង​មួយ​គ្រួសារ​ទាល់ក្រ

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៦​នេះ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ! បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា ទៅ​ចែក ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​មេរោគ អេដស៍ ! គ្រួសារ​ពិការ ! ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​ទាល់ក្រ នៅ ស្រុក អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ចំនួន ២២៥៥ នាក់​ស្ថិត​ក្នុងភូមិ ទួល​ត្បែង ឃុំ​ត្រពាំង​ព្រៃ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។IMG_1647
ជួប​សំណេះសំណាល​នាឱកាស​នោះ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មានប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ជានិច្ច​ជាការ​សម្តេច​តែងតែ​នឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ មិន​ថា​រស់នៅ ទីណា​នោះទេ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​តែមួយ ។ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរខេត្ត ក៍​ដូចជា អាជ្ញាធរ​មូលដ្ឋាន​ត្រូវយក ចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​របស់ខ្លួន
​ជាពិសេស​គ្រួសារ​ក្រីក្រ​គ្មាន​ទីពឹង និង​គ្មាន​ផ្ទះសំបែង ។IMG_1645
សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន គ្រប់ៗ​គ្នា​! ព្រោះថា​បណ្តា​ក្រុមហ៊ុន​ដឹក​ជ​ញ្ជួ​ន​មួយចំនួន​ជ្រើសរើស​បុគ្គ​លឹក​បើកបរ​រថយន្ត សុទ្ធសឹង​ជា​ក្មេងៗ​គ្មាន​ជំនាញ​ច្បាស់លាស់​ដូច្នេះហើយ​ការបើកបរ​របស់​ពួកគេ មិនមាន​ការប្រុងប្រយ័ត្ន​នោះឡើយ ! សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត សុំ​ឲ្យ បណ្តា​ក្រុមហ៊ុន​ដឹក​ជ​ញ្ជួ​ន​ទាំងនោះ ជ្រើសរើស​បុគ្គ​លឹក​ជា​តៃកុង​រថយន្ត មាន​សីលធម៌​ល្អ ប្រកបដោយ​វិជ្ជាជីវៈ ។
​ក្នុងឱកាស​នោះ​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មក​ចែក ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​មេរោគ អេដស៍ ! គ្រួសារ​ពិការ ! ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​ទាល់ក្រIMG_1644
​ក្នុង​មួយ​គ្រួសារ​ទទួលបាន ! អង្ករ ៣០ គី​ឡួ​ក្រាម ! មី​១​កេះ ! ត្រីខ​១​យួរ ! ឃី​ត​១​កញ្ចប់ ! ក្រណាត់សរ​១​ដុំ ! និង​ថវិការ ២​ម៉ឺន​រៀល​! ដោយ​មើលឃើញ​ការលំបាក​របស់​ពលរ​ដ្ឋ​នៅតាម​បន្ទាត់​ព្រំដែន ភូមិសាស្ត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ ! សម្តេច​បាន ឧ​ត្ថ​ម្ភ ជីក​ស្រះ​ទឹក ចំនួន​១០ គិត​ជា​(​ថវិការ​ជិត​១០​ម៉ឺន​ដុល្លា​) សម្រាប់​ប្រើប្រាស់​ទៅតាម​តម្រូវការ ៕