​អយ្យការ​អប​សាលាដំបូង​ខេត្ត​ន្ទា​យ​មានជ័យ​កំពុង​ចាត់ការ​សំនុំរឿង​ព្រហ្មទណ្ឌ​៦០៦​ករណី​ក្នុង​ឆ្នាំ​២០១៥

0

​ ​បន្ទាយមានជ័យ ៖ សំនុំរឿង​ព្រហ្មទណ្ឌ ៦០៦​ករណី ក្នុងចំណោម​សំនុំរឿង​ព្រហ្មទណ្ឌ​ទាំង ១៣៨៤​ករណី ក្នុង​ឆ្នាំ​២០១៥ អាយ្យ​ការ​អប​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កំពុង​ចាត់​ការបន្ត​នា​ឆ្នាំ​២០១៦​នេះ ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​កន្លងទៅ ។
​ ​លោក​បាន​បន្តទៀតថា ក្នុងចំណោម​សំនុំរឿង​ព្រហ្មទណ្ឌ​ទាំង​១៣៤៨​ខាងលើ មាន​សំនុំរឿង​ចំនួន​៤៧០​ករណី​ដែល​សល់​ពី​ឆ្នាំ​២០១៤ និង​សំនុំរឿង​ចំនួន​៩១៤​ជា​សំនុំរឿង​ក្នុង​ឆ្នាំ​២០១៥ ។ ជាមួយគ្នា​នោះ​សំនុំរឿង​ដែល​ចាត់ការ​រួច​ឆ្នាំ​២០១៥ មាន​សរុប​៧៧៨​ករណី ក្នុងនោះ​មាន បើក​ការសាកសួរ​ចំនួន ៦៤៩​ករណី ជម្រះ​ផ្ទាល់​ចំនួន ១៩​ករណី បង្ហាញខ្លួន​ភ្លាម​ចំនួន ៤​ករណី តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ចំនួន ៧៧​ករណី បញ្ជូន​រឿង​ចំនូ​ន ២៩​ករណី ។image2 ចំពោះ​សំនុំរឿង​ដែល​នៅសល់​ចំនួន​៦០៦​ករណី​ដែល​នៅសល់​ពី​ឆ្នាំ​២០១៥ នឹងត្រូវ​ចាត់ការ​បន្ត​នៅ​ឆ្នាំ​២០១៦​នេះ ។ ដោយឡែក​បើ​គិតតែ​សំនុំរឿង​ព្រហ្មទណ្ឌ​ចូលឆ្នាំ​២០១៥​ដែលមាន​៩១៤​រឿង នៅ​ដំណាក់កាល​អយ្យការ​មាន​សំនុំរឿង​ដែល​ទាក់ទង​នឹង​គ្រឿងញៀន​មាន​ចំនួន​៨០៨​រឿង ហើយ​បាន​ចាត់​រួច​ដោយ​បើក​កា​រសើប​សួរ​បញ្ជូនទៅ​សាលាដំបូង​បាន​១០០% ។ image2 (1)
​ ​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានលើកឡើង​បន្តទៀតថា បច្ចុប្បន្ន​ព្រះរាជអាជ្ញារ​ង​បាន​ផ្លាស់ចេញ ជាច្រើន​នាក់ និង​នៅសល់​ចំនួន​តិច គឺ​មានតែ​ព្រះ​រា​ជ្ញា​រង​៣​រូប មិន​សមមូល​នឹង​ទំហំ​ការងារ ដែលមាន​ក៏ដោយ​ក៏​យើង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចាត់ការ​សំនុំរឿង និង​អនុវត្តន៍​មុខងារ​ផ្សេងទៀត​តាម​ការកំណត់​របស់​ច្បាប់ និង​បញ្ញា​តិ ជា​ធរមាន ។ image1
​ ​ជាមួយនិង​ការលើកឡើង​នេះ​ផងដែរ លោក​ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​សមត្ថកិច្ច ជាពិសេស​គឺ​មន្ត្រីនគរបាល​យុត្តិធម៌ ដែលជា​អ្នក​បង្ក្រាប់​ជាក់ស្តែង​លើ​បទល្មើស​នានា ទទួលបាន​លទ្ធផល យ៉ាង​ល្អប្រសើរ​។ បើ​គ្មាន​សមត្ថ​ច​កិច្ច​ទេ​តុលាការ​ក៏​មិន​អា​ចាត់ការ​រឿង​បានដែរ តែ​អ្វីដែល​ជាការ​លំបាក​នាពេល​បច្ចុប្បន្ន គឺ​អ្នក​ចាញ់ក្តី​តែងតែ​នាំ​បក្ខពួក​លើកគ្នា ធ្វើការ​តវ៉ា ពិការ​ក្នុងការ​អនុវត្ត​ច្បាប់ ៕ image1 (1)