ជនជាតិ​ថៃ​ម្នាក់​ខ្ស​ល់គ​គាំងបេះដូង​ស្លាប់​បន្ទាប់ពី​ផឹកស្រា​អស់​ជាច្រើន​រូ​ចមក​

0

​ខេត្តពោធិ៍សាត់​៖ ជនជាតិ​ថៃ​ម្នាក់​ដែលជា​អ្នករៀបចំ​ឆាក​តន្ត្រី​លក់​ផលិតផល​ថៃ​របស់​ក្រុមហ៊ុន​ខេត្ត​សី​សាកេ​ត បាន​ខ្ស​ល់គ​គាំងបេះដូង​ស្លាប់​តាមផ្លូវ​មួយ​រំពេច បន្ទាប់ពី​បញ្ជូនមក​សង្គ្រោះ​ជាបឋម​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ក្រគរ​​ដោយ​បុរស​នោះ​ត្រូវបាន​គេ​ដឹងថា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​មោ​៉​ង​៦​និង​៥៩​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភួ​មិ​ទទឹង ឃុំ​អន្លង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​​លោក ប៉ូ​ឡូ មន្ត្រីនគរបាល​ផ្នែក​ប​ច្ចែក​ទេស​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​ដោយ​ខ្ស​ល់គរ​គាំងបេះដូង​ស្លាប់​នេះ ឈ្មោះ អ៊ូ កែវ​ភីង អាយុ​៦៣​ឆ្នាំ នៅ​ស្រុក​ភ្នំ​ផួន ខេត្ត​សី​សាកេ​ត​ប្រទេស​ថៃ​។​IMG_0923

​លោក​បន្តថា​បើតាម​ជនជាតិ​ថៃ​ដូចគ្នា​ដែល​បានមក​លក់​ផលិតផល​ថៃ​របស់​ក្រុមហ៊ុន​ខេត្ត​សី​សាកេ​ត​នោះដែរ​បាន​និយាយថា​ជនរងគ្រោះ​ខាងលើ​ជា​អ្នក​ផ្នែក​ជំនាញ​រៀបចំ​ឆាក​តន្ត្រី​លក់​ផលិតផល ។ ដោយនៅ​យប់​មុនពេល​កើតហេតុ​នោះគេ​បាន​ផឹកស្រា​អស់​ជាច្រើន ទាន់​តែ​យប់​ជ្រៅ​ទើប​ចូលដេក ស្រាប់តែ​ព្រឹក​ឡើង​វេលា​មោ​៉​ង​កើតហេតុ​ខាងលើ​ពេល​ក្រោកពីដំណេក​នោះ គេ​ក៍មាន​អា​រៈ​វឹលមុខ​សី​សឺ​ខ្ស​ល់គរ ភ្លាមនោះ​ក៍​នាំគ្នា​លើកដាក់​រថយន្ត​ដាក់​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​បង្អែក​ស្រុក​ក្រគរ ចម្ងាយ​មិន​ដល់​ពី​បី​គីឡូ​មែ​៉​ត្រ​ផង​ក៍​គាំងបេះដូង​ដាច់​ខ្ស​ល់​ស្លាប់​តាមផ្លូវ​តែម្ដង ។​IMG_0925

​លោក​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​ពេលដែល​ដាច់​ខ្ស​ល់​ស្លាប់​ដឹង​មកដល់​មន្ទី​ពេទ្យ​បើ​ទោះ​គ្រូពេទ្យ​ប្រាប់ថា​គេ​ដាច់​ខ្ស​ល់​ស្លាប់​មុនពេល​មកដល់​បន្តិច​នេះ​ហើយ​ក្ដី​ក៍​មិន​ព្រម​អស់ចិត្ត ហើយ​ឲ្យ​គ្រូពេទ្យ​ប​ញ្ជូ​ល​អ៊ុក​សី​ុ​សែនយា​៉​ង​ណា​ក៍ដោយ តែ​ក៍​មិន​អាចជួយ​ជីវិត​បានមក​វិញ​ដែរ​ទើប​ពួកគេ​អស់ចិត្ត ហើយ​តាម​កា ពិនិត្យ​របស់​នគរបាល​ប​ច្ចែក​ទេស​ជាមួយ​គ្រូពេទ្យ​គឺ​ពិ​ជា​ស្លាប់​ដោយ​ខ្ស​ល់គ​គាំងបេះដូង​ពិតប្រាកដ​មែន​។​IMG_0924

​សព​ជនរងគ្រោះ​ត្រូវបាន​អាជ្ញាធរ​និង​សមត្ថកិច្ច​បំពេញបែបបទ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​បងប្អូន​និង​ក្រុមគ្រួសារ​របស់គេ​ដឹក​ទៅ​ប្រទេស​ថៃ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ថៃ​៕IMG_0907