ខេត្តពោធិ៍សាត់៖គូស្នេហ៍ដ៍ផ្អែមល្ហែមមួយគូរបស់ជនជាតិខ្មែរអិស្លាមបានណាត់ជួបគ្នាលេបថ្នាំសម្លាប់ខ្លួននៅព្រះវិហារអិស្លាមមួយកន្លែងស្លាប់ទាំងពីនាក់យា៉ងអាណោចអធមបង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភួមិនិងសមត្ថកិច្ចជំនាញមកពិនិតកន្លែងកើតហេតុដែលសមត្ថកិច្ចអះអាងថាអាចមានកាបំបែកស្នេហារបស់ពួកគេ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង៦និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ត្រង់ព្រះវិហារអិស្លាមសំរោងហៅព្រះវិហារអិស្លាមទួលទទឹងក្នុងភួមិទួលទទឹង ឃុំកញ្ជរស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក សិុន សុខាអធិការងទទួលកិច្ចការព្រណ្មទណ្ឌស្រុកកណ្ដៀងប្រាប់ថាជនរងគ្រោះទាំងពីទី១ឈ្មោះ សុះសល់លី ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភួមិកំពុងឡរ ឃុំកំពុងពោធិ៍ស្រុកក្រគរ ខេត្តពោធិ៍សាត់។ទី២ឈ្មោះ ស្មាន តីនូ អាយុ១៦ឆ្នាំភេទស្រីរស់នៅភួមិកើតហេតុខាងលើដោយពួកគេទាំងពីជាជនជាតិខ្មែរអិស្លាមដូចគ្នា។
លោកក៍បានបន្តថា៖នៅវេលាមោ៉ងខាងលើនោះមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយអ្នកភួមិទួលទទឹងបានប្រទះឃើញគូស្នេហ៍មួយគូបានដេកស្លាប់យា៉ងអនោចអធមនៅលើគ្រែក្នុងព្រះវិហាសំរោងអណ្ដែតហៅព្រះវិហារទួលទទឹងដោយខាងបុរសនោះបានដេកស្លាប់ដោយដេកផ្ងាឯនារីជាគូស្នេហ៍របស់គេដេកផ្កាប់មុខ ។លោកបន្តថាក្រោយពេលមានហេតុការណ៍នោះភ្លាមអ្នកភួមិក៍បានរាយការណ៍ដល់សមត្ថកិច្ចក៍ចុះដល់ទីតាំងកើតហេតុពិនិត្យសពអ្នកទាំងពីទើបដឹងថាពួកគេបាននាំគ្នាលេបថ្នាំសម្លាប់ខ្លួនព្រមគ្នាអស់ជាច្រើនដោយថ្នាំនោះជាប្រភេទថ្នាំបំពុលកុក ។
លោក ហុីវ សេងហីុមអធិការស្រុកកណ្ដៀងក៍បានឲ្យដឹងថា៖ករណីនេះយើងមិនទាន់ដឹងឲ្យពិតប្រាកដនៅឡើយទេពីកាសម្រេចចិត្តសម្លាប់ខ្លួនរបស់ពួកគេទាំងពីនាក់នេះផ្ដើមដោយរឿងអ្វីតែបើតាមព័ត៍មានជាបឋមដែលកម្លាំងជំនាញយើងទទួលបានគេត្រូវបានគេប្រាប់ថាដោយសាតែស្នេហារបស់ពួកគេត្រូវគ្រួសារភាគីម្ខាងមកបំបែកបំបាក់ពួកគេ ។ ព្រោះពួកគេបានស្រឡាញ់គ្នាស្បត់ស្បែរស្លាប់រស់ជាមួយគ្នាទៅហើយគ្រាដែលពួកគេជួបគ្នាទំនាក់ទំនងស្នេហាជាមួយគ្នាយា៉ងផ្អែមល្អែមថ្វីត្បិតតែខាងប្រុសនៅស្រុកក្រគរហើយខាងនារីនៅស្រុកកណ្ដៀងតែភួមិកំពុងឡ និង ភួមិទួលទទឹងនៅជិតគ្នាបង្កើយងាយស្រួលជួបគ្នាជាទីបំផុត ។នៅពេលដែលពួកគេដឹងថាគ្រួសារម្ខាងបំបែកគូស្នេហ៍របស់គេទើបពួកគេណាត់គ្នាមកព្រះវិហារខាងលើលេបថ្នាំបញ្ចប់ជីវិតទាំងពីនាក់តែម្ដង៕




































