ចាងហ្វាង​កាសែត​លោក សាន្ដ ប៊ុនធឿន ត្រូវបញ្ជូន​ទៅកាន់ អយ្យការ​សាលាដំបូង​រាជធានី​ ​ភ្នំពេញ ក្រោយ​ឃាត់ខ្លួន​រក ឃើញ​ជាតិ​អាល់កុល​ខ្ពស់​និង​ប្រមាថ​ថ្នាក់ដឹកនាំ

0

​ ​ភ្នំពេញ​៖​ចាងហ្វាង​កាសែត​ម្នាក់​ឈ្មោះ សាន្ដ ប៊ុនធឿន ត្រូវ បាន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០១៦​នេះហើយ ។

​លោក សែម គ​ន្ធា នាយរង​ការ​យា​ល័យ​នគរបាល​ចរាចរ​ផ្លូវ គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ជន​ត្រូវ​ជាប់​សង្ស័យ​ឈ្មោះ​សាន្ដ ប៊ុនធឿន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មានមុខរ​បរជា​ចាងហ្វាង​កាសែត​ស្នេហា​ជាតិ ប្រធាន ក្រុម​ផ្នែក​យក​ព័ត៌មាន របស់​គេហទំព័រ​ខ្មែរ “​អាយ​ញូ​វ​” ស្នាក់ នៅផ្ទះ​ជួល​ទល់មុខ​ផ្សារ​ទំនើប​អ៉ី​អន ផ្លូវ​សុធារស់ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​គួ​រម្លឹកថា នៅ​យប់​ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០១៦ ក្រោម​ការ ដឹកនាំ​បញ្ជា​ពីរ​នាយ​ឧត្ដមសេនីយ៍ លោក ជួន សុវណ្ណ អគ្គ ស្នងការរង​និ​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង នគរបាល​ចរាចរ​ក្រោម​ការដឹកនាំ​ពី​លោក​វិ​រៈ​សេនីយ៍​ឯក ចេ​វ ហាក់ នាយ​ការ​យា​ល័យ​នគរបាល​ចរាចរ​ផ្លូវគោក បានដាក់ គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ត្រង់ចំណុច លើ​កំណាត់​ផ្លូវ ជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈនោះ លោក សាន្ដ ប៊ុនធឿន ជា​ចាងហ្វាង​កាសែត​បាន ជីះ​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​PCX​អត់​ស្លាក​លេខ​ជាមួយ​ដៃគូ​ម្នាក់ទៀត​មិនបាន​ពាក់មួក​សុ​វត្ថ​ភាពត្រឹមត្រូវ​ដោយ​បើកបរ​ឆ្លងកាត់​គោលដៅ​របស់​កម្លាំង​នគរបាល​ចរាចរ​ដែល​កំពុង​ល្បាត​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅ​ចំណុច​ខាងលើ ដោយ​កម្លាំង សមត្ថកិច្ច​មានការ​សង្ស័យ​ក៍​ឃាត់ខ្លួន​សាកសួរ​និង​ពិនិត្យ​ជាតិ​ស្រវឹង​បាន​រកឃើញ​ជាតិ​អាល់កុល​០,៦៤​មី​ល្លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ថែម​ទៀតផង ។​ក្រោយ​ពិនិត្យឃើញ​ជាតិ​អាល់​
​កុល​បូក​រួមទាំង​ម៉ូតូ​អត់​ស្លាក​លេខ​និង​មិនមាន​ពាក់មួក​សុ​វត្ថ​ភាព​ឲ្យ​បាន​ត្រឹមត្រូវ​ផង​នោះ កម្លាំង​នគរបាល​បានធ្វើការ​ឃា ត់​ខ្លួន​លោក សាន្ដ ប៊ុនធឿន តែម្ដង ដោយ​ឡែ ក្រុម​កម្លាំង នគរបាល​ចរាចរ​ទាំ​ង​នោះ​ត្រូវបាន លោក សាន្ដ ប៊ុនធឿន ជេ​រ៍​ប្រមាថ​យ៉ាង​ចាស់ដៃ មិនតែប៉ុណ្ណោះ លោក សាន្ដ ប៊ុនធឿន បាន​ប្រមាថ​ទាំង​ថ្នាក់ដឹកនាំ​ថែម​ទៀតផង ។​

​បច្ចុប្បន្ន លោក សាន្ដ ប៊ុនធឿន រួម​និង​វត្ថុតាង​ម៉ូតូ​១​គ្រឿង​ដែល​ត្រូវ​ជាប់​សង្ស័យ​ពីបទ​
​មាន​ជាតិ​អាល់កុល​ខ្ពស់ បើក​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ និង​មិន ពាក់មួក​សុ​វត្ថ​ភាព ល្មើស​និង​ច្បាប់​ចរាចរ​ផ្លូវគោក ព្រមទាំង ប្រមាថ​ថ្នាក់ដឹកនាំ កំពុងស្ថិត​ក្រោម​ចំណាត់ការ​សាកសួរ របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​៕​ហាស់ កំសាន្ដ​photo_2016-03-10_22-41-56 photo_2016-03-10_22-41-54 photo_2016-03-10_22-41-51 photo_2016-03-10_22-41-45