កំពង់ធំៈ ទុរគត់ជនដែលជាជនពិការភ្នែកទាំងពី រស់នៅយ៉ាងវេទនា និងខ្លោចផ្សារក្នុងភាពងងឹតសូន្សសុង មិនតែប៉ុណ្ណោះលោកយា រស់នៅជាស្ត្រីមេម៉ាយ ដែលមានអាយុជាង៨០ឆ្នាំ ដោយក្តីរងារឯកកោម្នាក់ឯង និងមានជិវិតនៅរហូតដល់សព្វថ្ងៃនេះ គឺដោយសារអ្នកភូមិផង របងជាមួយបានផ្តល់នូវចំណីអាហារព្រឹកល្ងាច រហូតមកដល់ពេលនេះ ដោយសារមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ឃុំ បានអំពាវនាវស្វែងសម្បុរសជន ដើម្បីជួយឧបត្ថម្ភចែករំលែកទាន ផ្តល់ជូនលោកយាយ។
លោក ប៉ែន ឌឿន មេឃុំភ្នៅ បានឲ្យដឹងថា លោកយាយ ស សេង ពិការភ្នែកទាំងសងខាងដោយជម្ងឺក្នុងអំឡុងឆ្នាំ1980 គឺជាទុរគត់ជនពិត រស់នៅយ៉ាងវេទនាក្នុងខ្ទមកំសត់ គ្មានកូនចៅ និងញាតិសណ្តានសាច់ឈាម ក្នុងការពឹងពាក់ឡើយ តែដោយសារមានការអាណិតអាសូរពី ឯកឧត្តម ជា ចាន់ តូ និងលោកជំទាវ បានផ្តល់ថវិការជួយលោកយាយ ក្នុងខែ៨ម៉ឺនរៀល ក្រៅពីនេះគឺអ្នកភូមិបានជួយគាត់ លោកបានបន្តថា ។
លោកយាយ គង់ នូន ដែលជាអ្នករស់នៅក្បែរផ្ទះលោកយាយ បានឲ្យដឹងថា លោកយាយ ស សេង អាយុ83ឆ្នាំ កាលដើមឡើយមុនឆ្នាំ១៩៧៥ រស់នៅក្នុងខេត្តតាកែវ ប្តីគាត់ត្រូវបានខ្មែរក្រហមសម្លាប់ លុះដល់ក្រោយ ថ្ងៃរំដោះ លោកយាយរស់ជាកូនតូច២នាក់ នៅថ្ងៃមួយលោកយាយ បានចែវទូកដើបេះម្អមលក់ជាមួយកូនស្រីតូច ហើយទូកបានក្រឡាប់លិចបានធ្លាក់កូនចូលទឹកខណៈពេលដែលទឹកកំពុងហូរខ្មួលខ្មាញ់នារដូវទឹក ជំនន់ បណ្តាយឲ្យកូនស្លាប់ ចំណែកកូនប្រុសអាយុ ១៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកស្ទឹងសែន នៅឃុំបញ្ញាជី ទើបបានធ្វើឲ្យលោកយាយ ដាច់ពូជហើយក៏ធ្លាក់ខ្លួនឈឺរហូតពិការភ្នែកទាំងពីរ មើលអ្វីពុំឃើញឡើយ ។
ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ដោយឡែកអ្នកមីងធូ លាង អាយុ70ឆ្នាំ មានកូន9នាក់ក្នុងបន្ទុក ជាទុរគតជន រកព្រឹកខ្វះល្ងាច ដោយជីវភាពក្រីក្រ អ្នកមីងរស់នៅភូមិកងមាស ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នកទាំងពីរនាក់ ត្រូវបានទទួលអំណោយ ដោយមានការ ផ្តល់ព័ត៌មានពីលោកមេឃុំ ក្នុងឳកាសចុះសួរសុខទុក្ខ ដើម្បីផ្តល់នូវកម្លាំងចិត្តដើម្បីឲ្យគាត់តស៊ូ ងឆាកជីវិតរហូតដល់ទីបញ្ចប់ មនុស្សគ្រប់រូបមិនថាអ្នកមានឬអ្នកក្រទេ ពេលលាចាកលោកនេះទៅគ្មានបានយកអ្វីទៅតាមជាមួយទេ អំណោយកំដរដៃផ្តល់ជូនគាត់នៅពេលនេះ ក្នុងមួយនាក់ៗទទួលបាន អង្ករ25គីឡូក្រាម មី1កេស ទឹកក្រូចមួយកេស ថវិការ100.000រៀល និងសរ៉ុងមួយ ក្រម៉ាមួយ បន្ថែមទៀតជាអំណោយរបស់លោក យស បញ្ញារិទ្ឋ អភិបាលស្រុកសន្ទុក។ ដោយ ប៊ុន រដ្ឋា



































