​ប្រជា​ការពារ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ពាក់​ព័​ន្ឋ​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ និង​ចុះ​ចាប់​ទូ​ហ្គេម​បាន​២​ទូ​

0

​ភ្នំពេញ មនុស្ស​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​ឃាត់ខ្លួន បន្ទាប់ពី​សង្ស័យថា​ពាក់​ព័​ន្ឋ​នឹង​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ទើប​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​១០​នាទី​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ នៅ​ម្តុំ​អតីត​យ៉ាង​ចូ​វ​ចាស់ តាម​បណ្តោយ​ផ្លូវ​២៥២ កែង​នឹង​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​​លោក ចាន់ បណ្ឌិត នាយករង​រដ្ឋបាល​ខ​ណ្ឌ​ដែល​ដឹ​ិ​ក​នាំ​កម្លាំង​ចុះ​កិច្ចប្រតិបត្តិការ​ណ៍​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ដឹកនាំ​កម្លាំងចំរុះ​ចុះ​ត្រួតពិនិត្យ​ទូ​ហ្គេម​បាញ់​ត្រី​នៅក្នុង​មូលដ្ឋាន ពេលមកដល់​ចំណុច​ខាងលើ​ក៏​ប្រទះឃើញ​ជន​ស​ង្ស័​ប្រុស​ស្រី​២​នាក់​កំពុង​អង្គុយ​ជក់​គ្រឿងញៀន​ជាក់ស្តែង​នៅ​ចំណុច​ខាងលើ ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ជាមួយនឹង​អ្នករត់​រុ​៉​ម៉ក់​ម៉ូតូ​កង់​បី​ដែល​គួរអោយ​សង្ស័យ ទើប​ប្រគល់​អោ​សមត្ថកិច្ច​មូលដ្ឋាន​។​photo_2016-04-10_08-46-42
​ក្រោយមក​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​។​
​សូមបញ្ជាក់ថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់ និង​វត្ថុតាង​ប្រើប្រាស​មួយចំនួនទៀត​។​photo_2016-04-10_08-46-45

​ក្រោយមក​នៅ​ចេ​លា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​ប្រជា​ការពារ​ខណ្ឌ​បាន​ចុះទៅ​ចាប់​ទូរ​ហ្គេម​នៅ​ចំណុច​ខាងក្រោយ​ពេទ្យ​កាល់​មែ​៉​ត្រ ស្ថិតក្នុង​សង្កាត់​ស្រះចក បាន​ចំនួន​២​ទូ និង​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​៤​នាក់​។ អ្នក​ទាំង​៤​ដែល​ឃាត់ខ្លួន​បាន​ទី​១​ឈ្មោះ​សួរ សួង ភេទ ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្រះ​វក ខណ្ឌ ដូនពេញ ផ្ទះ​១៤៧​ផ្លូវ​៨០ ក្រុម​២៩៣photo_2016-04-10_08-46-39
​ទី​២​ឈ្មោះ រឿង សៅ​គុង អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ឡាន មាន​ស្រុកកំណើត​នៅ​ស្រុក​មុខកំពូល​ខេត្តកណ្តាល ទី​៣​ឈ្មោះ ហៀ​ង រិ​ទ្ធ​ធី អាយុ​១៦​ឆ្នាំ ស្នាក់នៅ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​ទី​៤​ឈ្មោះ​ធី ស្រី លៀប អាយុ​២៤​ស្នាក់​នៅផ្ទះ​១៤៧​ផ្លូវ​៨០ ក្រុម​២៩៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​​ហើយ​ទូ​ហ្គេម​និង​មនុស្ស​ដែល​ឃាត់​បាន​ត្រូវ​នាំខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​នី​តី​វិធី​ច្បាប់​។​ដោយ​៖​ជី​ម ភា​រ៉ា​