​ចោរ​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ចាប់​ក្របួច ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច តែ​រត់​មិន​រួច​

0

 

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ​និង​ប្រជា​ការពារ​សង្កាត់​សហការ​និង​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ដេញតាម​ចាប់​ក្របួច​ចោរ​២​នាក់​បាន​ភ្លាមៗ​ទាំងយប់ បន្ទាប់ពី​ជន​ត្រូវ​ជាប់ សង្ស័យ​ទាំង​២​នាក់​នេះ​បាន​បើក​ជិះ​ម៉ូតូ​១​គ្រឿង​មក​ធ្វើ សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​នួន​អា​ណុង​ដែល​កំពុងបើក​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ។​​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​យប់ ថ្ងៃ ទី ១០ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវ ខាង​សារិន ក្រុម​៧ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​photo_2016-04-10_08-46-47

​លោក តូច គឹម​សុង នាយប៉ុស្ដិ៍​ឫស្សីកែវ​បាន​បញ្ជាក់ថា ជន​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​អំពើរ​ឆក់ ១​ឈ្មោះ​សុន សារិទ្ធ ហៅ​ឡុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល​បឹងកក់ សង្កាត់​ស្រះ ចក ខណ្ឌដូនពេញ (​ជា​អ្នក​ឆក់​) ២​ឈ្មោះ​សុខ សោ​ភ័​ណ្ឌ ហៅ​អា​រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល​ជាមួយ គ្នា (​ជា​អ្នកបើក​ម៉ូតូ​)​ម៉ាក​ស្មា​ក់ ពណ៍ កាប់​ស្ទាំង​ពាក់​ស្លាក​ភ្នំ ពេញ​លេខ​១T៩៧៥៤​។​រីឯ​ជនរងគ្រោះ​ឈ្មោះ​ឡេង សារី វិសាល ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន នួន​អា​នុង មាន​ទីលំនៅ​បុរី​ល្អ​ពេញចិត្ត ក្រុមទី​១៥ ភូមិ​បឹង សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​គុប​ពណ៍ ទឹកប៊ិច ពាក់​ស្លាក​លេខ ជ​០១១៣​ភ​.​ព​១​។photo_2016-04-10_08-46-49

​នាយប៉ុស្ដិ៍​ឫស្សីកែវ លោក តូច គឹម​សុង បានបញ្ជាក់​ទៀតថា​
​ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​និង​ចម្លើយសារភាព​របស់​ជ​ន​ត្រូវ​សង្ស័យ មុនពេល​កើតហេតុ រូបគេ (​ជនរងគ្រោះ​)​បាន​បើក​ជិះ​ម៉ូតូ​របស់ខ្លួន​ម្នាក់ឯង​ចេញពី​ផ្សារ​សាំ​ហាន់​ក្នុង​គោលបំណង​ទៅផ្ទះ​នៅ​សង្កាត់​ឫស្សីកែវ​ដោយ​ដៃ​មាន​កាន់​ទូរស័ព្ទ​និង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ខាង​សារិន ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ស្រាប់​តែមាន ជន​មិន​ស្គាល់​អត្តសញ្ញាណ្ណ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច​រួច​បើក​ម៉ូតូ​ជិះ​រត់គេចខ្លួន ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​ស្រែក​ផ្អើល​ឆោ​រ​ឡោ​ទាំង​ប្រជាពលរដ្ឋ​និង​កម្លាំង​នគរបាល​កំពុង​ល្បា​ត់​ជាមួយនិង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ​ដែល​នៅ​ម្ដុំ​នោះ បាន​ដេញតាម​ពីក្រោយ​ម៉ូតូ​ជន សង្ស័យ​រហូត​ចាប់ខ្លួនបាន​តែម្ដង ។​

​សូមបញ្ជាក់ថា ជន​ត្រូវ​ជាប់​សង្ស័យ​អំពើរ​ឆក់​ទាំង​២​នាក់ រួម​និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ បញ្ជូន ទៅ​ឃុំខ្លួន​សាកសួរ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​បន្ត​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន ទៅកាន់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕​ហាស់ កំសាន្ដ​