សៀមរាប៖ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងគួរឲ្យរន្ធរវៀងឡានដឹកថ្មនិងម៉ូតូបណ្តាលឲ្យឡានក្រឡាប់ដាច់ផ្ងា រថយន្តដឹកថ្មនេះចេញភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៦នៅម៉ោង៧និង៣០នាទី ដែលបានបង្ករឡើង
ដោយសារតែម៉ូតូហ្នឹងបានបើកវ៉ារថយន្តដឹកថ្មម៉ាកហ៊ីយ៉ានដាយស្លាក់លេខ៤៧៤៩១ អ្នកបើកបររថយន្តឈ្មោះ ព្រីង ផល្លា ភេទប្រុស បានដឹកថ្មយកមកធ្វើផ្លូវជាតិលេខ៦ លោកបានឲ្យដឹងថា មុនពេលកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបានបើកវ៉ារថយន្តរបស់ខ្ញុំបន្ទាប់មកក៏មានធ្លាក់ឥវ៉ាន់មួយចំនួនរួចបានឈប់នៅចំពីមុខឡានដើម្បីចុះរើសឥវ៉ាន់ ខ្ញុំឃើញសភាពការណ៏មិនអំណោយផលបែបនេះហើយក៏សម្រេចចិត្តទាំងបង្ខំ ក៏បួងកាច់ចង្កូតគេចពីម៉ូតូជ្រុលធ្លាក់ជ្រុះបណ្តាលឲ្យរថយន្តក្រឡាប់ទៅក្នុងជ្រុះតែម្តង ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយទាំងអ្នកបើកបរឡាននិងម៉ូតូហើយក៏មិនបានធ្វើឲ្យបះពាល់ដល់អ្នក
ដ៏ទៃឬក៏រំខានដល់សមត្ថកិច្ចផងដែរ។ដោយ ព្រុំ សុខា


































