សៀមរាប ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្ដាការិយាល័យ បោះឆ្នោតក្រុមប្រឹក្សារាជធានី ស្រុកក្រុង អាណត្តិទី២ នៅក្នុងខេត្តសៀមរាប នៅតាមការិយាល័យ បោះឆ្នោតទូទាំងខេត្តមាន ចំនួន១២ក្នុងនោះមានគណបក្សចូលរួម ប្រកួតប្រជែង បោះឆ្នោតមានគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។
គ្រប់ការិយាល័យបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ដោយមានគណៈកម្មការ អ្នកសង្កេតការណ៍ និងសន្តិសុខការពារបានល្អប្រសើរ។ ជាក់ស្តែង ការិយាល័យលេខ០០០៨ បានបោះឆ្នោតនៅក្នុងវិទ្យាល័យ អង្គរក្នុងក្រុងសៀមរាប មានអង្គបោះឆ្នោតមកពី គ្រប់គណបក្ស បានបោះឆ្នោតយ៉ាងមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ល្អ ប្រព្រឹត្តទៅដោយភាពយុត្តិធម៌ ដោយអង្គបោះឆ្នោតទាំងអស់ បានគោរពនូវ របៀបវិន័យបានល្អ។ ដោយឡែក ការិយាល័យលេខ០០០៧ ស្ថិតនៅ ស្រុកប្រាសាទបាគង អង្គបោះឆ្នោតបានប្រព្រឹត្តទៅ ដោយរលូនដូចគ្នានិងតាមបណ្ដាអង្គបោះឆ្នោតផ្សេងទៀតផងដែរ។
លទ្ធផល ចំពោះ មានអង្គបោះឆ្នោតចំនួន ទាំងទូរទាំងខេត្តសៀមរាបនេះគឺគណបក្សប្រជាជនកម្ពុជានាំមុខគេ។ ហើយបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ស្រុក ក្រយង អាណត្តិទី២ក្នុងខេត្តសៀមរាបនៅតាមការិយាល័យទាំង១២គឺមានសុវត្តិភាពល្អដោយមិនមានអំពើហិង្សាកើតទ្បើងនោះទេ៕