កំពង់ធំ= អគ្គីភ័យបានលេបត្របាក់សាលាឆាននៅវត្តព្រះស្ដេច នៅក្នុងភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពងធំ ឆេះខ្ទេចខ្ទីគ្មានសល់ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦។តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាសម្ភារះដែលត្រូវឆេះទាំងនោះមាន តុ
ដាក់បាត ទូ ចានបាយ ១០០០ ឆ្នាំងបាយ១០០ ឆ្នាំងដាំបាយ ៥ ស្លាបព្រា១០០០និងគ្រឿងទេសជាច្រើនមុខទៀត រួមជាមួយឈើធ្វើផ្ទះចំនួន៣ម៉ែត្រគូបកន្លះ ដែលប្រជាពលរដ្នផ្ញើរនៅក្រោមសាលាឆានត្រូវបានភ្លើងឆេះគ្មានសល់ ។ក្នុងហេតុកាណ៍នោះកំលាំងកងរាជអាវុធហេតុសហការជាមួយនគរបាលស្រុកបារាយ៍ជួយអន្ដគមន៍ជួយពន្លត់ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១គ្រឿង ទើបរលត់ជាស្ថាបពរ ប៉ុន្តែរបន្ទាប់ពីរលត់អស់ សម្ភារះខូចខាតទាំងស្រុង បណ្ដាលមកពីមូលហេតុផ្ទុះកំប៉ុងកាសពេលដែលលោកនេនដាំទឹកឆុងតែ ហេតុការនេះពុំបណ្ដាលអោយនរណាម្នាក់រងរបួសឬគ្រោះថ្នាក់ដល់ជីវិតនោះឡើយ៕ប៊ុន រិទ្ធី




































