កិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២

0

ខេត្តសៀមរាប៖ កាលព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកប៊ុន ថាប្ញទ្ធិ អភិបាលរងនៃគណៈDSC_0010អភិបាលខេត្តសៀមរាប ដើមី្បពិនិត្យពិភាក្សា អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១និងការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភះឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តនិង ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រៀងរបាយការណ៍វឌ្ឍនភាព កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល២០១៥.២០១៧ និង អនុម័តលើសំណើរសុំតែងតាំងមន្ត្រីរាជការស៊ីវិល ចំនួន១៥រូប មកពីរចនាសម្ព័ន្ធមន្ទីរអង្គភាពក្នុងខេត្ត និង ការបំភ្លឺលើករណីដីធ្លីរបស់ឈ្មោះ ចាប ណេ និង ឈ្មោះ ប៊ុន ស៊ុន ។ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរានិង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ចូលរួមផងដែរ ។បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៧រូប លើ១៩រូប រួចមក លោកនូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមកសមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យនិងពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក។បន្ទាប់ពីការអនុម័តទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ ទី២រួចមក ក្នុងនោះដែរលោក ប៊ុន ថាប្ញទ្ធិ ក៏បានធ្វើការបញ្ជាក់ អំពីបញ្ហាអធិករណ៍ ដែលកើតឡើងនៅក្នុងទីវត្តព្រះឥន្ធកោសីយ៍ ជូនដល់អង្គប្រជុំបានជ្រាបរួចមក កិច្ចប្រជុំបានធ្វើការត្រួតពិនិត្យ ពិភាក្សា លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភះឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក្នុងនោះសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវចំណុចមួយដោយផ្តោតដីកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និង ការជួសជុលផ្លូវថ្នល់ក្នុងក្រុង និង ជនបទ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បញ្ហាបទល្មើសជលផល ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់អត្តសញ្ញាណប័ណ្ណ បញ្ហាចំណត រថយន្តឈ្មួល បញ្ហាចរាចរណ៍ រថយន្តដឹកដីថ្ម និង អនាម័យបរិស្ថាន សុខភាពរបស់ប្រជាជន ។ ក្នុងនោះដែរ លោកប៊ុន ថាប្ញទ្ធិ ក៏បានអនុញ្ញាតឲ្យបណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធបានធ្វើការបកស្រាយបំភ្លឺនូវរាល់បញ្ហា ដែលបានលើកឡើងរបស់សមាជិកក្រុមកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២នេះ។ឆ្លងតាមការបកស្រាយរបស់អស់លោកជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពអាជ្ញាធរក្រុងរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ លោកនូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុកដោយក្នុងសង្កត់ធ្ងន់ចំពោះមន្ទីរមានការពាក់ព័ន្ធ ត្រូវមានវិធានការធ្វើការដោះស្រាយប្រកបទៅដោយសន្តិវិធី ។ដោយឡែកចំពោះរបៀបវារៈមួយចំណុចស្តីពីការពិនិត្យពិភាក្សាអនុម័តលើសំណើរសុំតែងតាំងមន្ត្រីរាជការស៊ីវិលក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន១៥រូបដោយបានធ្វើការប្រជុំជាសម្ងាត់ផងដែរ។ក្នុងនោះឯកឧត្តមក៏បានធ្វើការជម្រុញ ដល់មន្ទីរ អង្គភាពមានសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខទេសចរណ៍ ការផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និង បំបាត់ឲ្យបាននូវមន្ត្រីខឹលខួចផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរានិង អាជ្ញាធរក្រុង ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី២២នេះដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រ ៕DSC_0010 DSC_0008