ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ស្ត្រីចំណាស់ម្នាក់ដើរឆ្លងថ្នល់ ត្រូវបានត្រាក់ទ័រ បុកហើយកិនបែកក្បាលខ្ទេច បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងត្រាក់ទ័រ បុកមនុស្សដើរឆ្លងថ្នល់នោះ នៅត្រង់ចំណុចភូមិរនាមធំ ឃុំ
គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់។សមត្ថកិច្ច បានអោយដឹងថា អ្នកបង្ករឈ្មោះ ជេស តើញ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ-រីឯជនរងគ្រោះ ឈ្មោះ ឆែម នឿន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិរនាមធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។សមត្ថកិច្ចប៉ូលិស បានបន្តទៀតថា មូលហេតុមកពីត្រាក់ទ័របើកលឿនពេក មិនប្រយ័ត្ន មនុស្សនៅពីខាងមុខ ករណីនេះ កម្លាំងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុ បានចាប់ឃាត់ខ្លួនជនបង្ករបានភ្លាមៗយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ផងដែរ។ ហើយអ្នកស្លាប់ សមត្ថកិច្ចយើង បានប្រគល់ទៅ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



































