ខេត្តរតនគិរី៖ សមត្ថកិច្ចក្រុងបានលុងបានឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់ដោយមានការចូលរួមកម្លាំងប៉ុស្តិ៍ឡាបានសៀក ប៉ុស្តិ៍បឹងកន្សែង និងកម្លាំងប៉េអឹមក្រុងដឹកនាំដោយលោកវរសេនីយ៍ត្រី ហួត បុរី អធិការក្រុងបានលុងចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។
ប្រតិបត្តិការណ៍ចុះបង្កាបនេះកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ នៅចំណុចផ្ទះឈ្មោះមាស ទូច ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យរូបនេះមានការតាមដានជាយូមកហើយទើបតែថ្ងៃនេះមានការបង្កាប ឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ទៀតផងព្រោះជនសង្ស័យមិនឲ្យចាប់ខ្លួនតាមសម្រួលនោះទេហើយក៍បានរត់គេចខ្លួនពីផ្ទះមួយទៅផ្ទះមួយព្រោះពេលនោះយប់ងងឹតមើលមិនឃើញធ្វើឲ្យកម្លាំងសមត្ថកិច្ចពិបាករកជនសង្ស័យណាស់ដោយជនសង្ស័យនោះសង្ងំលាក់ខ្លួននៅលើផ្ទះខ្លួនតែម្តង សមត្ថកិច្ចក៍ឡោមព័ទ្ធអស់រយៈពេល១៥នាទីទើបចាប់ជនសង្ស័យបាន។
សមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យនោះមានឈ្មោះទូច សុឃឿន ភេទប្រុសអាយុ ៣៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។
វត្ថុតាងដែលសមត្ថកិច្ចបានដកហូតរួមមាន: ១.ម្សៅក្រាមពណ៌ស ថ្លា ចំនួន០១កូនថង់ធំ ទំងន់៣.៨៩ក្រាមទាំងសំបកថង់ ២.ប្រភេទថ្នាំគ្រាប់ពណ៌ក្រហមក្បឿងចំនួន០២គ្រាប់ ស្មើ០.៦១ក្រាម ទាំងសំបកថង់ ៣.ទូរស័ព្ទដៃ០១គ្រឿងម៉ាកIPhoneពណ៌ស(ចាស់) ៤.ទូរស័ព្ទដៃ០១ទៀតម៉ាកNOKIAពណ៌ខៀវ(ចាស់) ៥.ជញ្ជីងថ្លឹងថ្នាំចំនួន០១គ្រឿង។
បច្ចុប្បន្នជនជសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។
នេះក៏ដោយសារការខិតខំប្រឹងប្រែងពីសមត្ថកិច្ចនគបាលនឹងកម្លាំងអាវុធហត្ថនេះទើបឈានទៅចាប់បានជនសង្ស័យជាបន្តបន្ទាប់ដូចជាចោឆក់ ចោលប្លន់ចោរគាស់ផ្ទះនិងបទល្មើសផ្សេងៗ ហើយប្រជាពលរដ្ឋក៏សុំណូមពរឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ជួយមើលល្បែងស៊ីសងគ្រប់ប្រភេទនេះផងដូចជា: កត់កន្ទុយលេខ ចាក់បាល់ទាត់តាមប្រព័ន្ធអ៉ីធឺណែតនឹង បៀរ អាប៉ោងជាដើម ៕ដោយ:យក្សឡោម