ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកអន្លង់វែង បានទទួលព័ត៍មាន ពីប្រជាពលរដ្ឋស្តីពីប្រទ:ឃើញសពមនុស្សម្នាក់ស្លាប់នៅ វាលស្រែ ខាងលិចភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចម្ងាយពីផ្លូវជាតិលេខ៦៧ ១គីឡូម៉ែត្រ។សមត្ថកិច្ចប៉ូលិសស្រុក បានអោយដឹងថា ក្រោយពីទទួលបានព័ត៍មាន ភ្លាមអធិការនគរបាលស្រុក បានចាត់តាំងកម្លាំជំនាញនិងប៉ុស្តិ៍ ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ក្រោយពីសមត្ថកិច្ចយើងពិនិត្យរួចឃើញថា ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណទេ ហើយតាមប្រភពព័ត៍មានថា ស្ត្រីរូបនេះ ជាមនុស្សវិកលចរឹក ភេទស្រី អាយុប្រហែល២៥ឆ្នាំ បានស្លាប់ក្នុងស្ថានភាព ពុំមានសំលៀកបំពាក់នៅជាប់នឹងខ្លួន ហើយបានស្លាប់រយ:ពេល៣ថ្ងៃមកហើយនេះតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចនោះ៕\




































