ខេត្ត សៀមរាប៖ ជនសង្ស័យប្រុសស្រីនាក់៥នាក់និងគ្រឿងញៀន៥កញ្ចប់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនការ ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយឃាត់ខ្លួនបាន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង២០ និង០០នាទី នៅក្នុង ចំណុចស្ថិតក្នុងភូមិវាល សង្កាត់គោកចកក្រុង ខេត្តសៀមរាប និងដកហូតបានគ្រឿងញៀន៥កញ្ចប់ តូចដែលមានទំម្ងន់ស្មើនិង០.៨៩ក្រាមទូរស័ព្ទចំនួន ០៤គ្រឿងនិងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបានបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បី ចាត់ការបន្ត។
មន្ត្រី ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ក្នុងប្រតិបត្តិការរបស់កម្លាំងកងរាជងាវុធហត្ថ ខាងលើ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ប្រុសស្រី៥នាក់១ឈ្មោះ គង់សុនីភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិវាលសង្កាត់គោកចកក្រុង
សៀមរាប ២ឈ្មោះ ហ៊ុនពិសិទ្ធភេទប្រុស អាយុ២៥ឆ្នាំរស់នៅ ភូមិវាលសង្កាត់គោកចកក្រុង សៀមរាប ៣ឈ្មោះ រិទ្ធសិរី ភេទប្រុស អាយុ៣២ឆ្នាំរស់នៅ ភូមិវាលសង្កាត់គោកចកក្រុង សៀមរាប ៤ឈ្មោះគុយវណ្ណាភេទស្រីអាយុ៣២ឆ្នាំ រស់នៅ ភូមិវាលសង្កាត់គោកចកក្រុង
សៀមរាបប ៥ឈ្មោះ ណូសុវណ្ណលីភេទស្រីអាយុ២០ឆ្នាំ រស់នៅ ភូមិវាលសង្កាត់គោកចកក្រុង សៀមរាបប ច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦៕
ដើម្បីចាតើបន្តតាមផ្លូវច្បាប់ ៕ដោយគឿនវេត



































