ខេត្តពោធិ៍សាត់៖រថយន្តមួយគឿងបានបើកបុកអ្នកជិះម៉ូតូពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ពីនាក់ហើយរថយន្តបង្ករនោះបានបើកគេបាត់។ហេតុកានេះបានកើតឡើងនៅវេលាម៉ោង ១០.១០នាទីថ្ងៃទី ១ ខែមិនា ឆ្នាំ២០១៦ នៅចំណុចភូមិដីក្រហម ឃុំអន្លង់រាបស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាលោកមេបញ្ជារការមូដ្ឋានអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា៖ មានករណីគ្រោះថ្នាក់ ចរាចរមួយកើតឡើងបង្កឡើងដោយរថយន្ត ម៉ាកហុិនដាយពណ៌សពាក់ស្លាកលេខភ្នំពេញ៣D3445 បានបើកបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នា ម៉ាក់ វេវ៉ អាល់ហ្វាពណ៌ក្រហមគ្មានស្លាកលេខជិះគ្នាបីនាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំងបីហើយអ្នកបើកបររថយន្តនោះបានចុះរត់គេចបាត់។
លោកបន្តថាជនរងគ្រោះទាំងបីទី១អ្នកបើកបរម៉ូតូ ឈ្មោះ សៀតសុខណា ភេទ ស្រី អាយុ ២០ ឆ្នាំ ទី២ អ្នករួមដំណើរឈ្មោះ សេងសូនី ភេទស្រី អាយុ២១ ឆ្នាំ ទី៣ឈ្មោះ សេង ស្រីណូ ភេទ ស្រីអាយុ ១៨អ្នកទាំងបីបានរងរបួសយាំងធ្ងន់ធ្ងររស់នៅ ភូមិ ឃុំ ជាមួយគ្នាដោយជនគ្រោះបញ្ជូនទៅមណ្ឌុលសុខភាពប្រម៉ោយសង្គ្រោះជាបឋមដើម្បីបន្តដកមកសង្គ្រោះនៅមន្ទីពេទ្យខេត្តពោធិ៍សាត់ ក្រោយកើតហេតុ វត្ថុតាងរថយន្តនិងម៉ូតូក្រោយវាស់វែងរូចបានយកទៅរក្សារទុកនៅអធិការស្រុកវាលវែង ៕



































