ភ្នំពេញ៖មានឧប្បហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្ករឲ្យខូចខាតភាគីទាំងសងខាង ដោយជនរងគ្រោះបានបើកម៉ូតូទៅបុករថយន្តដឹកជ្រូកពីក្រោយ របួសធ្ងន់ធ្ងរហើយរថយន្តនោះត្រូវនគរបាលឃាត់ទុកច្រើនមោ៉ងងាប់ជ្រូករាប់សិបក្បាល។ ហេតុការនេះបានកើតឡើងតាំងពីមោ៉ង១០និង៣០នាទីយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ ស្ថិតត្រង់ចន្លោះគីឡូមែ៉ត្រលេខ១៦៦និង១៦៧ ត្រង់ភួមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។បើតាមលោក សឹម រត្ន នាយរងការិយាល័យចរាចរណ៍នគរបាលខេត្តបានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្តធំដឹកជ្រូកមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3C.56-56 ចរាចរណ៍ទិសដៅពីលិចទៅកើតដឹកជ្រូកពេញទ្រុងខាងក្រោយ ពេលមកដល់ចំនុចខាងលើក៍បានឈប់ចតខាងស្ដាំដៃតែរាងខុសបច្ចែកទេសច្បាប់ចរាចរណ៍បន្តិច ក្នុងបំណងរកទឹកជះជ្រូក។
លោកបន្តថា៖ ស្រាប់តែភ្លាមនោះក៍មានបុរសម្នាក់ឈ្មោះ សាក់ មករា អាយុ៣៣ឆ្នាំ រស់នៅភួមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ បានមើកម៉ូតូទ្រីមសង់ព័ណ៍ខ្មៅចរាចរណ៍ពីលិចទៅកើតស្របគ្នា មកដ់ចំនុចខាងនោះក៍បុកទ្រុងដឹកជ្រុកពីក្រោយបើងមួកសុវត្ថភាពបាត់ផុងក្បាលរបួសធ្ងន់ដឹកទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រសង្គ្រោះ ភ្លាមនោះក៍បានឃាត់រថយន្តនោះរក្សាទុកតែម្ដង។
មន្ត្រីនគរបាលយុត្តិធម៏ចរាចរណ៍ខេត្តឲ្យដឹងថា៖ ក្រោយពេលឃាត់វត្ថុតាងទាំងពីរក្សាទុកហើយ អ្វីដែលប្លែកនោះគឺភាគីរថយន្តត្រូវខូចខាត់ដោយជ្រូករាប់សោបក្បាលនៅលើរថយន្តក្រុងទ្រុង តករូវបានងាប់ជាបន្តបន្ទាប់អស់រាប់សិបក្បាលរហូតដល់មោ៉ង១១ ព្រឹកថ្ងៃទី១១ ខែមិនា ទើបដោះស្រាយឲ្យរថយន្តនោះចេញដំណើរទៅទៀត បន្ទាប់ពីដោះស្រូវត្រូវរ៉ូវគ្នារូចរាល់៕\



































